ភ្នំពេញៈ នាវេលាម៉ោង ២នឹង៣០នាទី រៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៥ នេះមាន អគ្គិភ័យមួយបានឆាបឆេះ ទីតាំងសិប្បកម្មផលិត ទុយោជ័រដ៏ធំមួយ ស្ថិតនៅក្បែរសកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលអោយសម្ភារនឹងទុយោក្នុងឃ្លាំងត្រូវរងការខូចខាតជាង៥០ ភាគរយ ។
យោងតាមការរៀបរាប់របស់បុរស ជាកម្មករបម្រើការងារក្នុងទីតាំងសិប្បកម្មនេះ បានអោយដឹងថា មុនកើត មានអគ្គិភ័យគឺក្រុមកម្មករបាននាំគ្នា តទុយោធុងហ្គាសដាក់ដាំបាយ នឹង ដាំទឹក ប៉ុន្តែពេលរៀបចំដាក់ដាំបាយ ស្រាប់តែរបូតបំពងទុយោចេញធុងហ្គាស ទើបបណ្តលអោយកើតជាអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោ សន្ធៅតែម្តង។ ភ្លាមៗនោះក្រុមកម្មករក៏ រត់ចេញក្រៅឃ្លាំងនឹងស្រែករកការអន្តរាគមន៍ ពីកម្លាំងបង្កានឹង ពន្លត់អគ្គិភ័យ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ពេលឃើញមានអគ្គិភ័យឆេះឡើងបែបនេះ ក៏រាយការណ៍ទៅអាជ្ញាធរ មូលដ្ឋានសុំអោយរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ពន្លត់ ។ ក្រោយទទួលបានដំណឹងភ្លាមលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងលោក ព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ដោយបញ្ជាអោយឡានទឹកចំនួន ៨គ្រឿងចុះដល់កន្លែង កើតហេតុ រួចតទុយោទឹកបាញ់ជុំវិញ ឃ្លាំងកំពុងឆេះ នឹងសម្រុកបាញ់ចូលពន្លត់អណ្តាតភ្លើងកំពុង ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេលជិតមួយម៉ោង ទើប អាចទប់ស្កាត់ អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញភ្លាមៗពុំមានការឆាប់ឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែក្នុងហេតុការណ៍អគ្គិភ័យខាងលើ ប្រើទឹកអស់តែ ៤ឡានប៉ុណ្តោះ ហើយបានបំផ្លាញ ទ្រព្យសម្បត្តិនឹងសម្ភារក្នុងឃ្លាំងប្រហែលជាង ៥០ ភាគរយ ។
ម្ចាស់ទីតាំងដែលរងនៅការឆាប់ឆេះមានឈ្មោះ តូ ម៉េង ភេទប្រុស អាយុជាង ៣០ ឆ្នាំ ៕