បាងកក៖ បងប្អូនប្រុសបីនាក់ ដែលគេស្គាល់ថា ជាអតីតខ្សែស្រឡាយ រាជវង្សានុវង្សនឹងអ្នកអង្គម្ចាស់ Srirasmi Suwadee ហើយជា សមាជិករាជវង្សចុងក្រោយគេ នៃគ្រួសារត្រូវបានចាប់បញ្ជូន ទៅកាន់ពន្ធនាគារ បន្ទាប់ពី បានប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ។
អ្នកដែលត្រូវបានចាប់ខ្លួនរួមមានទី១ឈ្មោះ Natthapol, Narong និង Sitthisak Suwadee ដោយត្រូវឲ្យជាប់ ពន្ធនាគារ រយៈពល៥ឆ្នាំកន្លះ ។ នេះបើតាមការផ្សាយរបស់BBC។
ចំណែកឯព្រះមាតារបស់ពួកគេ ក៏ត្រូវបានចោទប្រកាន់ដូចគ្នាដែរ ហើយបានកាត់ទោសឲ្យជាប់ ពន្ធនាគារ កាលពីសប្តាហ៍មុន ។
គួររំលឹកថា អ្នកអង្គម្ចាស់ Srirasmi បានគង់នៅដាច់ដោយឡែក ពីការគ្រងរាជរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ដោយបានលាលែងពីមុខតំណែង កាលពីខែធ្នូ ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ប្រទេសថៃឡង់ដ៏ បានប្រកាន់ខ្ជាប់នូវច្បាប់មួយដែលប្រមាថលើព្រះចេស្តា ព្រះមហាក្សត្រ ហើយច្បាប់នេះបានអនុវត្តន៍នៅក្នុងច្បាប់ ការពារក្រុមរាជវង្សនៃអង្គព្រះមហាក្សត្រតែម្តង។
គេបានដឹងថា យ៉ាងហោចណាស់មានក្រុមខ្សែរាជវង្ស អតីតអ្នកអង្គម្ចាស់ចំនួន០៧រូប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទស៊ីសំណូក និងបានប្រមាថលើអង្គព្រះចេស្តា បន្ទាប់ពីអ្នកអង្គម្ចាស់រូបនោះបានអាប់ឱនកិត្តិនាមមក ៕