Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ និងមតិ ៖ សកម្មភាព ជំទាវទី១អាមេរិក និងជំទាវទី១កម្ពុជា នៅលើទឹកដីអង្គរ ល្មមគ្រប់គ្រាន់ សម្រាប់អ្នកជ្រុលនិយម ពិចារណា !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ ដំណើរទស្សនកិច្ច ជាលើកទី១ និងជាប្រវត្តិសាស្រ្ត របស់លោកជំទាវទី១ សហរដ្ឋអាមេរិកមកកាន់ព្រះរាជា ណាចក្រកម្ពុជាទី២ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ ទាក់ពីលោកជំទាវទី១ កម្ពុជានៅលើទឹកដីអង្គរដ៏សក្តិសិទ្ធិរយៈពេល ៣ថ្ងៃមកនេះ ទទួលបានជោគជ័យដោយគេនឹក ស្មានមិនដល់ ។

ដំណើរទស្សនកិច្ចរបស់លោកជំទាវ មីស្ហែល អូបាម៉ា នៅលើទឹកដីកម្ពុជាដើម្បីការងារមនុស្សធម៌ ពាក់ព័ន្ធនឹងវិស័យ អប់រំសម្រាប់ស្រ្តី គេសង្កេតឃើញលោកជំទាវរបស់លោក អូបាម៉ា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានរួមដៃ គ្នាធ្វើការងារមនុស្សធម៌នេះយ៉ាងសស្រាក់សស្រាំ និងស្និទ្ធស្នាលពេញចិត្តពេញថ្លើមបំផុត ដែលបង្ហាញឲ្យឃើញថា រវាងប្រទេសទាំងពីរ ទោះបីប្រទេសមួយជាប្រទេសមហាអំណាចពិភពលោក ប្រទេសមួយជាប្រទេសតូចតាច តែការរួមគ្នាធ្វើការងារគឺស្មើភាពគ្នា ក្នុងនាមជាដៃគូសហការដោយសហរដ្ឋអាមេរិក មិនបានរើសអើង ប្រទេសធំ ប្រទេសតូច ប្រទេសអ្នកមាន ប្រទេសអ្នកក្រ ដូចអ្វីដែលក្រុមប្រឆាំងមួយចំនួនធ្លាប់យល់ឃើញ និងកំពុង យល់ឃើញ ហើយធ្វើការ បំប៉ោងសភាពការណ៍ឲ្យខុសពីការពិតនោះឡើយ ។

ជាក់ស្តែងដំណើរទស្សនកិច្ច របស់លោកជំទាវ មីស្ហែល អូបាម៉ា នៅលើទឹកដីអង្គរខេត្តសៀមរាប រយៈពេល ៣ថ្ងៃ កន្លងមកនេះ ជាឧទាហរណ៍ស្រាប់ គឺលោកជំទាវ អូបាម៉ា ចាប់ដៃធ្វើការងារតែជាមួយភរិយាប្រមុខរាជរដ្ឋាភិបាល កម្ពុជាតែម្នាក់គត់ ដោយមិនបាននឹកនាទៅដល់គណបក្សប្រឆាំង សូម្បីតែលោកជំទាវ មួ សុខហួរ ដែលធ្លាប់ស្រែក ក្តែងៗថា គណបក្សរបស់ខ្លួនជាអាយ៉ងរបស់សហរដ្ឋអាមេរិក ពីចម្ងាយនាពេលកន្លងមកក៏ដោយ តែពេលលោកជំទាវ អូបាម៉ា មកដល់ស្ងាត់មាត់ជ្រាបដូចគេចុក ។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីរួមដៃគ្នា ធ្វើការងារមនុស្សធម៌ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំសម្រាប់ ស្រ្តីនៅលើទឹកដីអង្គរ រវាងភរិយាប្រមុខរដ្ឋាភិបាល ប្រទេសមហាអំណាចពិភពលោក និងភរិយាប្រមុខរាជរដ្ឋាភិបាល កម្ពុជានាពេលថ្មីៗ ល្មមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្វែងយល់បានហើយថា តើសហរដ្ឋអាមេរិកដែលជា ប្រទេសមហាអំណាចពិភពលោក ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ឬធ្វើការជាមួយគណបក្សប្រឆាំងនៅកម្ពុជា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>