ភ្នំពេញ ៖ ក្រុមចោរឆក់ទូរស័ព្ទ របស់ ប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ ត្រូវ បាននគរបាល ខណ្ឌ៧មករា បង្ក្រាបនិង ចាប់ខ្លួន នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៥នេះ ក្រោយពី ធ្វើសកម្មភាព។
ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ ថា ជនសង្ស័យពីរនាក់និងម៉ូតូមួយគ្រឿង ត្រូវបាននគរបាលខណ្ឌ៧មករា បង្ក្រាបនិង ចាប់ខ្លួន បានភ្លាមៗ ក្រោយពីពួកគេបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ជន សង្ស័យទី១ ឈ្មោះឡេង សៀងហោ អាយុ ២១ឆ្នាំ និងទី២ ឈ្មោះស៊យ សុភា អាយុ១៦ឆ្នាំ ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំងពីរ នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕