ត្បូងឃ្មុំៈ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បានចូលទៅបាញ់ប្លន់ យកទ្រព្យសម្បត្តិ និងសម្ភារៈ មួយចំនួន ពីជនរងគ្រោះ ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បួងឃ្មុំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។
ជុំវិញករណីប្លន់ខាងលើនេះ អធិការនគរបាលស្រុកត្បូងឃ្មុំ លោក សួស ស៊ាងលី បានបញ្ជាក់តាមទូរស័ព្ទមកថា ជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយបានចូលទៅបាញ់ប្លន់ ជនរងគ្រោះបណ្តាលឲ្យ រងរបួស រួចយកទ្រព្យសម្បត្តិរត់គេចខ្លួនបាត់។
លោកអធិការស្រុកត្បូងឃ្មុំបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងរបស់កំពុងចុះមកធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបក្រុមចោរប្លន់ទាំងនេះ។ លោកបន្តថា លោកនៅមិនទាន់បានដឹងទំហំនៃការ បាត់បង់ទ្រព្យសម្បតិ្ត និងអត្តសញ្ញាណរបស់ជនរងគ្រោះ ក៏ដូចជាដំណើររឿងយ៉ាងនោះទេ ដោយលោកបន្តថាកំពុងជាប់រវល់៕