Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា មានឧត្តមភាព ខាងកំចាត់ រោគរបេង

$
0
0

ភ្នំពេញ៖ មន្រ្តីក្រសួង សុខាភិបាលកម្ពុជា បានថ្លែងអះអាង ពីភាពជោគជ័យមិនចេះ រីងស្ងួតក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរបេងនៅកម្ពុជា ដោយបានសម្រេចគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ នៃអាត្រាឈឺនិងស្លាប់ដោយសារ ជំងឺរបេង៤ឆ្នាំ មុនកាលកំណត់។

ថ្លែងនៅក្នុងពិធីបិទសន្និបាតការងារកំចាត់ ជំងឺរបេងទូទាំងប្រទេស លោកវេជ្ជបណ្ឌិត អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខា ភិបាល អះអាងថា ឆ្នាំ២០១៤កន្លងមកនេះ កម្មវិធីជាតិកំចាត់រោគរបេងសម្រេចបានសមិទ្ធិផលសំខាន់ៗថ្មី បន្ថែមទៀត ជាពិសេសការ បន្តរក្សានូវអត្រាជាសះស្បើយជំងឺ របេងសួតបេកាវិជ្ជមានលើសពី៨៥ភាគរយ និងបានស្រាវជ្រាវ រកឃើញរបេងគ្រប់សណ្ឋានចំនួន៤៣.៧៣៨ករណី សម្រេចតាមផែនការ។

បើតាមលោកវេជ្ជបណ្ឌិតអេង ហួត អត្រាស្លាប់បានធ្លាក់ចុះពីកំរិត៥៨ភាគរយនៅឆ្នាំ១៩៩០ ដល់៦៦ករណីក្នុង ចំណោម ប្រជាជន១០០.០០០នាក់ ឆ្នាំ២០១៣ ដែលស្មើនឹង៥៨ភាគរយធៀបនឹងផែនការ៥០ភាគរយ នៅឆ្នាំ២០១៥។

លោក បន្ថែមថា “ពិសេសទៅទៀតនោះ នៅឆ្នាំ ២០១៤ ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ពានរង្វាន់ជើង ឯកក្នុងការប្រយុទ្ធនឹងជំងឺរបេងសកលលោក ពីអង្គការUSAID និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក៏ទទួលបានពានរង្វាន់ទទួលស្គាល់ស្នាដៃពីអង្គការJICAផងដែរ”។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក៏បានថ្លែងអះអាង ពីការ ប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺនេះ បន្ថែមទៀត ដើម្បីប្រជាជនកម្ពុជា មានសុខភាពល្អ ចៀសផុតពីជំងឺនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles