Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្ស ១០នាក់ស្លាប់ ដោយសារ រត់ជាន់គ្នា ក្នុងពិធីបុណ្យ មុជទឹក នៅបង់ក្លាដែស

$
0
0

ដាកា៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ រត់ជាន់គ្នាមួយ ដែលបានកើតឡើង នៅទីក្រុង Narayanganj ជាយរដ្ឋធានី ដាកា ប្រទេស បង់ក្លាដែស ជាទីកន្លែងដែលប្រជាជន ចំនួន ១ម៉ឺននាក់ ប្រមូលផ្តុំគ្នាប្រារព្ធពិធីបុណ្យ មុជទឹក របស់សាសនាហិណ្ឌូ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់មន្រ្តីប៉ូលីស សុំមិនបញ្ចេញឈ្មោះថា «មនុស្សចំនួន ១០នាក់ ក្នុងនោះមានស្រ្តី ៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យមុជទឹក នៅក្នុងទន្លេទីក្រុង Narayanganj នៅថ្ងៃសុក្រ ដែលជាពិធីបុណ្យធ្វើឡើងជារៀងរាល់ឆ្នាំ»។

ពាក់ព័ន្ធនឹងឧប្បតិហេតុនេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតហេតុការណ៍ នោះនៅឡើយទេ។

សូមបញ្ជាក់ថា ពិធីបុណ្យមុជទឹក គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសាសនាធំៗ ដែលបានធ្វើឡើង នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនកាន់សាសនាហិណ្ឌូរាប់លាននាក់ចូលរួម៕


Viewing all articles
Browse latest Browse all 8042

Trending Articles