Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជិះម៉ូតូលឿន បុករថយន្ត ក្រឡុកស៊ីម៉ង់ត៍ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ យុវជន២នាក់ ម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀត ត្រូវស្លាប់បាត់បង់ជីវិតនៅនឹង កន្លែង ក្រោយពួកគេទាំង បញ្ចប់កម្មវិធីជប់លៀង ពីផ្ទះមិត្តភក្តិ ហើយបន្តទៅមួយកន្លែងទៀត ដោយ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៧ ស៊េរីឆ្នាំ២០០៧ ក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្តសណ្តោងម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំ មួយគ្រឿងខណៈរថយន្តនោះ កំពុងបត់ឆ្លងផ្លូវ ចូលទៅក្នុង ក្រុមហ៊ុនរបស់ខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២២ និង ០០នាទីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទល់មុខ នឹងក្រុមហ៊ុនក្រឡុក ស៊ីម៉ង់ យីហោ ( SCG Trading ) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ហ៊ុន សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នករងរបួសធ្ងន់ធ្ងរ  និងយុវជនដែលបានស្លាប់មានឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលមាន ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង គឺដំបូងឡើយគេសង្គេតឃើញយុវជនរងគ្រោះទាំង ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាក លេខ កណ្តាល 1I-8387 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ ចំណុចកើតហេតុស្រាប់តែមានរថយន្ត សណ្តោងម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុន ( SCG Trading ) ដែលកំពុងបើកយឺតៗ ក្នុងទិសដៅ បញ្ច្រាស ឆ្លងផ្លូវ បំណងបើកចូលក្នុងក្រុមហ៊ុនរបស់ខ្លួន ធ្វើអោយយុវជនជាម្ចាស់ម៉ូតូ ជ្រុលបុកចំពីមុខក្បាលរថយន្ត ពេញទំហឹង បណ្តាលអោយយុវជនជាអ្នកឌុប ត្រូវបោកក្បាលបាក់ករស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ ទៀត ត្រូវខ្ទាតបោកផ្ទប់នឹងរថយន្តដូចគ្នា រងរបួសផ្ទៃ មុខ ( បាក់ថ្គាមខាងឆ្វេង ) ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចាក់អង្រែក្រោម ។ ចំណែកម៉ូតូត្រូវរងការខូចខាតផ្នែកខាងមុខទាំង ស្រុង ។ ក្រោយពីមានហេតុការណ៍បែបនេះហើយ នោះរថយន្តបង្កបានបើក ចូលពួនសំងំក្នុងក្រុមហ៊ុន របស់ខ្លួនធ្វើព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ។

ប្រភពដដែលបានបន្តអោយដឹងថា យុវជនទាំង២នាក់ខាងលើ គឺទើបតែចេញមកពី កម្មវិធីជប់លៀង ផ្ទះមិត្តភក្តិរបស់ពួកគេ នៅសង្កាត់ចាក់ អង្រែក្រោម។ ក្រោយបញ្ចប់កម្មវិធីហើយនោះ ពួកគេបានជិះម៉ូតូ ឌុបគ្នា បំណងបន្តទៅក្លឹបកម្សាន្ត ដោយសភាពស្រវឹងជោគជាំទាំង២នាក់ ។ប៉ុន្តែអកុសល ខណៈ មកដល់ចំណុចខាងលើ ក៏កើតមានរឿងហេតុបែបនេះតែម្តងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយ ជំនាញធ្វើការវាស់ស្ទូចយកម៉ូតូជនរងគ្រោះ និងរថយន្តបូមស៊ីម៉ង់ ដែលបានបើកចូលទៅលាក់ខ្លួន ក្នុងក្រុមហ៊ុន យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបាន ដឹកតាមរថយន្តសាមុយយកទៅតម្គល់ទុកនៅវត្តសំបួរមាស រងចាំ ទំនាក់ទំនង ទៅសាច់ញាតិអោយមកទទួលយកទៅវិញ ។

អ្វីជាការកត់សម្គាល់ជុំវិញ គ្រោះថ្នាក់ខាងលើនេះដែរ គឺ សមត្ថកិច្ច មិនបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត បង្កនោះ ទេ ដោយលើកហេតុផលថា ក្រុមហ៊ុនមានបុគ្គលិករ៉ាប់រយនាក់ ធ្វើម្តេចទើបដឹងថា អ្នកណាជា អ្នកបើករថយន្ត ។ នេះគឺចម្លើយមួយ ដែលធ្វើមហាជន ងើយឆ្ងល់ជាទីបំផុត ទៅលើសមត្ថកិច្ចជំនាញ នៃការិយាល័យក្រុង និងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌ ។

គួរបញ្ជាក់ផងដែរថា កន្លងមក រថយន្តដឹក សណ្តោង និងក្រឡុក ស៊ីម៉ង់របស់ ក្រុមហ៊ុន( SCG Trading ) មិនថាធុនតូច ឬ ធុនធំនោះ ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ទោះខ្លួនខុសឬត្រូវក៏ដោយ គឺតែងតែ រត់ចូលទៅពួនសំងំ យ៉ាងស្អាតនៅក្រុមហ៊ុនខ្លួន ។ ដែលទង្វើបែបនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ មហាជន និងប្រជាពលរដ្ឋ ថា គ្មានការទទួលខុសខ្ពង់ ( បើសិនជាខ្លួនត្រូវ ចាំបាច់រត់គេចធ្វើ អ្វី ហើយបើសិនជាខ្លួនខុស គឺត្រូវទទួលនូវកំហុសដែលខ្លួនបានធ្វើ មិនត្រូវរត់គេចដូចនេះនោះទេ ) ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើក តែងតែកើតឡើងនៅចំណុចមុខក្រុមហ៊ុនខាងលើ ដែលបង្កឡើង ម៉ូតូ បុកជាមួយនឹងរថយន្តក្រុមហ៊ុនមួយនេះ ខណៈរថយន្តឆ្លងផ្លូវបត់ចូលដោយមិនមើលមុខក្រោយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>