Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រគល់រង្វាន់ដល់ជ័យលាភី នៃប្រកួត តែង​កំណាព្យ គូរ​គំនូរ ស្តី​ពី​ផល​ប៉ះ​ពា​ល់​នៃ​គ្រឿង​ស្រវឹង និង​វិធាន​ការ​កាត់​បន្ថយ

$
0
0

ភ្នំពេញ៖ ពិធីប្រគល់រង្វាន់ដល់ជ័យលាភី ការប្រកួតតែងកំណាព្យ គូរគំនូរ ស្ដីពី ផលប៉ះពាល់នៃគ្រឿងស្រវឹង និង វិធានការកាត់បន្ថយ បានប្រារព្ធធ្វើទ្បើងនៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ នាមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា កូរ៉េ(CKCC) ដើម្បី ជួយដាស់នូវសា្មរតី ប្រជាពលរដ្ឋនិងស្រទាន់យុវជនខ្មែរទាំងអស់ ឲ្យកាន់តែមានយល់ ដឹងកាន់តែច្បាស់អំពីហានិភ័យនៃការសេពនូវគ្រឿងស្រវឹង ។

កម្មវិធីនេះ មានការអញ្ជើញចូលរួម ពី លោក ស្រី មាន សំអាន ប្រធានគណៈកម្មការទី ៨នៃព្រឹទ្ធសភា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា និងគណៈអធិបតីជាច្រើនរូបផ្សេងទៀត រួមទាំងក្រុមនិស្សិតមកសាកលវិទ្យានានា។
ព្រមជាមួយគ្នានោះ ចំពោះនិស្សិតដែលបានទទួលជ័យលាភីមានចំនួន ៦រូបក្នុងវិញ្ញាសាប្រកួតប្រជែងតែងកំណាព្យ និង គូរគំនូរ ហើយ ផ្នែកកំណាព្យ លេខ២បានទៅលើ លោក សេង សុវណ្ណដារ៉ា លេខ ២ កញ្ញា ហួណៃហ៊ាន លេខ ៣ លោក សេង វណ្ណដេត និងផ្នែក គំនូរ លេខ១ លោក គួត មាឃ លេខ២លោក យឹម មករា លេខ៣ លោក ភេទ ចា ។
ទន្ទឹមនោះផងដែរលោក ស្រី មាន សំអាន បានមានប្រសាសន៍ថា លោក ស្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងខណៈដែលឃើញប្អូនៗនិស្សិត ទាំងអស់មានការយល់ដឹងខ្ពស់ ស្វែងរក ចំនុចវិជ្ជមាន និងអវិជ្ជមានសម្រាប់ខ្លួន និងប្រទេសជាតិ ។
លោក ស្រី បន្ថែមទៀតថា ក្នុងនាមគណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃព្រឹទ្ធសភាលោកស្រី សូមកោតសរសើចំពោះស្នាដៃ ប្រកបដោយទេពកោសល្យ និងពោរពេញដោយអត្ថន័យ អត្ថរសរបស់ជ័យលាភីទាំងពីរផ្នែក ព្រោះកម្មវិធីបានធ្វើទ្បើងសុក្រឹតភាព ទាំងការផ្សព្វផ្សាយលក្ខខ័ណ្ឌនៃការចូលរួម និងការដាក់ពិន្ទុ និងភាពល្អប្រណីតជាច្រើនទៀតផងដែរ។
ព្រមជាមួយគ្នាលោក ស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ផងដែរថា កម្មវិធីនេះ មានគោលបំណង ក្រើនរំលឹកសាធារណៈជនឲ្យយកចិត្ដទុក្ខដាក់ អំពីផលប៉ះពាល់នៃការប្រើបា្រស់គ្រឿងស្រវឹង ការស្វែងរការគាំទ្រ និង អនុសាសន៍ចំពោះសេចក្ដីព្រាង ច្បាប់ ស្ដីពីការត្រូតពិនិត្យ ផលិតគ្រឿងស្រវឹង ជាពិសេសទៅការផ្សព្វផ្សាយនៅតាមរយៈរូបភាពផ្សេងៗ ដូចជា ទូរទស្សន៍ វិទ្យុ កាសែត និងតាមប៉ាណូផ្សេងៗនៅតាមផ្លូវសាធារណៈ ហើយក្នុងនោះក៏ដើម្បី លើកកម្ពស់អក្សរសាស្ដ្រខ្មែរផងដែរ។
លោកមុំ គង់ បានប្រសាសន៍ដែរថា ការសេពនូវគ្រឿងស្រវឹង មានការផលប៉ះពាល់យ៉ាងខ្លាំងទៅរាងកាយទាំងមូល មានទាំងខួរក្បាលផងដែរ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ និងការប្រើអំពើហិង្សាក្នុងគ្រួសារ រួមទាំងធ្វើឲ្យសង្គមខាតបង់ជាច្រើន។
លោកបន្ថែមថា កម្មវិធីនេះក៏បានចាត់វិធានការមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមានដូចជា វិធានការតំលើងពន្ធ ហាមផ្សាយពាណិជ្ជកម្ម កំហិតការលក់គ្រឿងស្រវឹង និងកំណត់អាយុ អាចប្រើប្រាស់គ្រឿងស្រវឹង ។
សូមបញ្ជាក់ថា ចំពោះនិស្សិតបានលេខមួយ ផ្នែកគំនូរ និងកំណាព្យ ទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង លេខពីរ និងលេខបីបានថេបផ្លែត ម្នាក់មួយគ្រឿង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>