បន្ទាយមានជ័យ ៖ មន្រ្តីនគរបាល តាមបណ្តាប៉ុស្តិ៍ នៃអធិការដ្ឋាន នគរបាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានបន្តចែក អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការ ក្នុងជីវភាព ។
មន្រ្តីនគរបាល ក្រុងសិរិសោភ័ណ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះប្រគល់ អត្ត សញ្ញាណប័ណ្ណដល់
តាមមន្រ្តី នគរបាលរូបនេះ ដោយមានការណែនាំពី សំណាក់ស្នងការនគរបាលខេត្ត ស្តីអំពីការខិតខំ ធ្វើអត្តសញ្ញាណ ប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យបានគ្រប់ៗគ្នានោះ នគរបាលតាម ក្រុងស្រុក បានចុះទៅធ្វើជាបន្តបន្ទាប់ និងធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងឡាយណា ដែលមានអាយុ គ្រប់សូមមកថតរូប ដើម្បីអត្តសញ្ញាណប័ណ្ណ។
ជាមួយគ្នានេះ នៅចំពោះ មុខប្រជាពលរដ្ឋ ដែលមកទទួលយក អត្តសញ្ញាណប័ណ្ណ ខាងលើនេះ មន្រ្តីនគរបាល ក្រុង សិរីសោភ័ណ បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋ ត្រូវថែរក្សាឱ្យបានល្អ ពីព្រោះវាមានសារប្រយោជន៍ ហើយបើបាត់ ឬខូចខាតដោយប្រការណាមួយ ត្រូវរាយការណ៍ ទៅអាជ្ញាធរ និងមន្ដ្រីនគរបាល មូលដ្ឋានធ្វើជូនវិញ៕