Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទល្មើសនេសាទ នៅតែកើតពេញបឹងទន្លេសាប ជាពិសេសបរណរ៉ាវ និងមងវិល

$
0
0

សៀមរាប៖ ដំណើរកំសាន្តនិងចុះយកព័ត៌មានកាលពី ថ្ងៃទី29 ខែមិនា ឆ្នាំ2015កន្លងទៅនេះនៅលើផ្ទៃទឹក បឹងទន្លេសាបក្នុងខេត្ត សៀមរាប និងខេត្តបាត់ដំបង នាតំបន់ចុងឃ្នៀស និងតំបន់កោះជីវាំង ក្បាលតោ តំបន់ទល់មុខព្រែកទាល់ ជាពិសេសតំបន់ដែនឡូត៏អភិរក្សត្រី ព្រំប្រទល់ខេត្តសៀមរាបនិងបាត់ដំបង គេសង្កេតឃើញថានៅតែ កើតមានបទល្មើស នេសាទទ្រង់ទ្រាយធំដដែល។

តាមការជិះទូកអង្កេតដោយមានអ្នកបើកកាណូត ជាអ្នកនាំផ្លូវនិងរ៉ាយរ៉ាប់ប្រាប់ផង បានអោយដឹងថានៅជុំវិញបឹងទន្លេសាប មិនថាខេត្តណាជាខេត្តណានោះទេ គឺបទល្មើសកើតមានស្ទើគ្រប់ទីកន្លែងដោយនៅមាត់ទឹកក្បែរខាងគេដាក់បរ ណរ៉ាវ មួយវង់ៗមានប្រវែងពីជិត1000ម៉ែត្រទៅជាង1000ម៉ែត្រ ដោយប្រើមងខ្លះក្រឡា2 ខ្លះក្រឡា3ឬក្រឡា4ជាដើម ដោយសាច់មងភាគច្រើន ពណ៏ក្រហមធ្វើអោយ គេមើលពីចម្ងាយទៅផ្ទៃទឹកឡើងពណ៏ក្រហម ។ ចំណែកនៅផ្ទៃកណ្ដាលទន្លេវិញមិនថា តំបន់អនុញាតអោយនេសាទឬតំបន់អភិរក្សនោះទេ គេសង្កេតឃើញជនជាតិវៀតណាមធ្វើសកម្មភាព នេសាទដោយប្រើមងវិល ក្នុងមួយវង់ៗមានទូកប្រើម៉ាសុីនធំៗ អូសពី2ទៅ3ទូក អូសពេញតំបន់ឡូត៏អភិរក្ស។ជាក់ស្ដែងខណះជិះទូកទៅដល់ តំបន់ឡូត៏អភិរក្សកាលនៅវេលាម៉ោង2រសៀល គេសង្កេតឃើញថាយ៉ាងហោចណាស់ ក៏មានសកម្មភាពបទល្មើសនេសាទ មងវិលដែលច្បាប់ហាមឃាត់ជិត10វង់ដែរដោយមួយវង់មានប្រវែងពី500 ម៉ែត្រទៅជាង1000ម៉ែត្រ និងប្រើក្រឡា2,5ទៅក្រឡា4ហ៊ុន ដូចឃើញក្នុងរូបថតស្រាប់។ ក្នុងនោះខណះ អ្នកនេសាទកំពុងហ៊ុំមងវិលនៅក្នុងដែនឡូត៏អភិរក្ស គេក៏បានឃើញក្រុមមន្ត្រីជលផលដែលគេហៅថា ជលផល5ខេត្ត បើកកាណូត កាត់ទីនោះដែរ តែមិនបានបង្ក្រាបនោះទេ ព្រោះសុទ្ធតែបង់លុយអស់ទៅហើយ បើទោះជាក្រុមមន្ត្រីជលផល5ខេត្តមានស្នាក់ការ ផែបណ្ដែតទឹកនៅជាប់នឹង ឡូត៏អភិរក្សក៏ដោយ។

អ្នកបើកកាណូតជូន បានអះអាងថាសកម្មភាពបទល្មើស នេសាទនៅលើផ្ទៃបឹងទន្លេសាបគឺមានលក្ខណះជាប្រព័ន្ធ ជាពិសេសពាក់ព័ន្ធនឹងមន្ត្រីជលផលតែម្ដង ។ អ្នកបើកកាណូត ខាងលើបានបន្ថែមថា នៅបឹងទន្លេសាបសកម្មភាពនេសាទឈ្មួញគេមានអ្នកបោះមេដែលគេហៅថាមេកញ្រ្ចែង បានបោះលុយទៅអោយអ្នកនេសាទ ខ្ចីទិញសម្ភារនេសាទល្មើសច្បាប់មកធ្វើសកម្មភាព តែពេលនេសាទបានត្រូវតែយកមកលក់អោយមេកញ្ច្រែង ហើយមេកញ្ច្រែងជាអ្នកជួយរត់ការទៅ សមត្ថកិច្ចអោយដោយបង់លុយទៅអោយមេក្រុម ហើយគេយកទៅធ្វើការបែងចែកដល់ សមត្ថកិច្ចផ្សេងៗទៀតទៅតាមឋានានុក្រមតិច ឬច្រើនតាមជាក់ស្ដែង ។  

អ្នកនេសាទមងវិលជាជនជាតិវៀតណាម មួយគ្រួសារដែលធ្វើសកម្មភាពនេសាទ នៅខាងត្បូងឈាងខាងលិចភ្នំក្រោម បាននិយាយដោយមិនចាប់អារម្មរណ៏ថា ក្នុងមួយរដូវនេសាទគេបង់លុយទៅ អោយមន្ត្រីជលផល2លានរៀលទើបអាចនេសាទបានទាំងថ្ងៃ ទាំងយប់ ហើយបើមានសមត្ថកិច្ចឬថ្នាក់លើ ចុះមកមើលឬបង្ក្រាប បទល្មើសនេសាទ មន្ត្រីជលផលដែលជាអ្នកយកលុយ នឹងទូរស័ព្ឌប្រាប់អោយដឹងមុន ដើម្បីអោយផ្អាកសកម្មភាព។ 

ដោយឡែកអ្នកបើកកាណូតបានអះអាងថាក្រៅពីបទល្មើសបរ ណរ៉ាវ និងមងវិល គឺនៅមានបទល្មើសរុញឆីប នៅពេលយប់ៗ ក្នុងមួយយប់មានរាប់រយគ្រឿងឯណោះ ។

គេថានៅបឹងទន្លេសាបបើទប់ស្កាត់បទល្មើសនេសាទអោយបានតែមួយឆ្នាំ ត្រីនឹងសំបូរឡើងវិញជាមិនខាន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>