ភ្នំពេញៈ កម្លាំងនគរបាល ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានបើកប្រតិបត្តិការ ចុះទៅស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួន មុខសញ្ញាជួញដូរ គ្រឿងញៀនយ៉ាង សកម្មចំនួន៣នាក់ ព្រមទាំងដកហូត នូវវត្ថុតាង ជាថ្នាំញៀនចំនួន១៦ កញ្ចប់ និងសម្ភារៈ មួយចំនួនទៀត កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានស្តីពី សកម្មភាព ជួញដូរថ្នាំញៀន ទាំងនេះរួចមកស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ បានបញ្ជាឲ្យចុះទៅធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការ បង្ក្រាបបានជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួនធំ នៅសង្កាត់គីឡូម៉ែត្រលេខ៦។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបាននាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕