បន្ទាយមានជ័យ៖ ភ្លៀងខ្យល់មួយប្រាវ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ បានធ្វើឲ្យ ប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ ហើយបណ្តាលឲ្យ របើកដំបូលអាគារប៉ុស្តិ៍នគរបាល រដ្ឋបាល ស្រះជីក នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល ប៉ុស្តិ៍ស្រះជីក បានឲ្យដឹងថា បាតុភូតធម្មជាតិនេះ បានកើតឡើង ដោយមាន ភ្លៀងធ្លាក់ អមដោយកម្លាំងខ្យល់ បក់បោកយ៉ាងខ្លាំង ហើយពេលនោះ ដំបូលរបស់ប៉ុស្តិ៍ រដ្ឋបាល បើង រួមជាមួយការបាក់ ដងទង់ជាតិ នៅខាងមុខប៉ុស្តិ៍ទៀតផង។
អធិការដ្ឋានភ្នំស្រុក បានឲ្យដឹងថា ករណីខ្យល់ ព្យុះ រលំផ្ទះ បានកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៥ ដោយមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះបណ្តាលអោយរលំផ្ទះ និងរបើកដំបូលផ្ទះ មានដូចខាង ក្រោម: ១-ឈ្មោះ ហុក បូរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក រលកន្លែងវាយបាល់ ទាំងស្រុង ២-ឈ្មោះលី ម៉េង ភេទប្រុស អាយុ៦០ឆ្នាំ រលំផ្ទះទាំងស្រុង ៣-ឈ្មោះសឿន សុភិន ភេទប្រុស អាយុ២៧ឆ្នាំ របើកដំបូល ៤-ឈ្មោះជួប ពៅភេទប្រុស អាយុ៣៨ឆ្នាំ របើកជញ្ជាំង ៥-ឈ្មោះវ៉ាយ ប៉ិប ភេទប្រុស អាយុ៧០ឆ្នាំ របើកដំបូលទាំងស្រុង ៦-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះជីក របើកដំបូលទាំងស្រុង៕