Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អ៊ាង ស៊ីផាន នាំយកអំណោយ ប្រធានកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក ១០គ្រួសារ នៅសង្កាត់ច្បារអំពៅទី២

0
0

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ លោក អ៊ាង ស៊ីផាន ព្រម ទាំងក្រុមការងារ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំង ថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដល់លំឋាន ដែលជួបការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃចំនួន ១០ គ្រួសារ ស្ថិតនៅភូមិ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោកប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌបានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបាន អំណោយជាអង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ ០១យួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ៣ម៉ឺនរៀល ។

ក្នុងការចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហម តាមលំនៅឋានប្រជាពលរដ្ឋទាំង ១០គ្រួសារ លោក អ៊ាង ស៊ីផាន បានលើកឡើង ពីការយកចិត្ដទុកដាក់ គិតគូ របស់ប្រធានកាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យនោះទេ ប៉ុន្ដែ នៅទូទាំង ប្រទេសកម្ពុជា ។

លោក អ៊ាង ស៊ីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបានធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែ អាចជួយកាត់បន្ថយការលំបាកបានមួយរយៈ ពេលផងដែរ ហើយ អាជ្ញាធរខណ្ឌ និងបន្ដខិតខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ចៅសង្កាត់ ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់ប្រជាជន និង ស្វែងយល់ពីតម្រូវការរបស់គាត់ ហើយពិនិត្យមើលបញ្ហា បងប្អូនប្រជាពលរដ្ឋលក់ដូរ លើចិញ្ចើមថ្នល់ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណ: ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន ដែលរស់នៅ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images