ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីរួមរស់នៅ ជាមួយស្ត្រីម្នាក់ដែល ជាគូស្នេហ៍របស់ខ្លួន អស់រយះពេល១ខែរួចមក ទើបស្រីអូន បានប្តឹងចោទប្រកាន់ ប្រុសបងថា ចាប់រំលោភដោយឲ្យនគរបាល ចាត់ការទៅតាមផ្លវច្បាប់ និងបានប្តឹងទាំងជំងឺ ចិត្តចំនួន២ពាន់ដុល្លារផងដែរ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង២២ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ ថួច ភីរាក់ ភេទប្រុស អាយុ២៧ឆ្នាំ មាមុខររជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិ សង្កាត់ខាងលើ ចំណែកស្ត្រីរងគ្រោះឈ្មោះ មន អាយុ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ដូចគ្នា ស្នាក់នៅផ្ទះជួលក្បែរគ្នា ។
ប្រភពបានបន្តថា មុនពេលកើតហេតុបើយោងតាមស្ត្រីរងគ្រោះបំភ្លឺ ប្រាប់នគរបាលនោះបានឲ្យដឹងថា មុនពេលកើត ហេតុស្ត្រីរងគ្រោះបានឃើញបុរសខាងលើដើរកាត់ខាងមុខ បន្ទប់របស់ខ្លួន ពេលនោះបានដើរចេញពីបន្ទប់ ដោយមិនបានបិទទ្វារបន្ទប់នោះទេ គឹចំហចោល ហើយបានដើរ ទៅអង្គុយលេងបន្ទប់អ្នកជិតខាង បន្តិចក្រោយមករូបគេក៏បានត្រឡប់មកបន្ទប់វិញ ហើយចូលដេក ដោយបានបិទទ្វារ បន្ទប់និងបិទភ្លើងគ្រាន់ប្រាសខ្លួន លើគ្រែស្រាប់ជនសង្ស័យស្ទុះ មកសង្គ្របពីលើ និងបានចាប់ស្ត្រីរងគ្រោះ សម្រាតខោអាវអស់ រួចគេបានស្រាតខោអាវរបស់គេ រួចហើយដៃរាវស្ទាបអង្អែលប៉ុន្តែពុំទាន់ បានដាក់ប្រដាប់ភេទ ចូលក្នុងប្រដាប់ភេទជនរងគ្រោះនោះទេ បន្តិចក្រោយមកនាងបានស្រែកឲ្យគេជួយ ប៉ុន្តែមិនមានអ្នកណាជួយនោះទេ ហើយជនរងគ្រោះទូរស័ព្ទ ហៅបងស្រីរបស់គេឲ្យមកជួយ ទើបជនសង្ស័យ បានចាកចេញទៅ លុះដល់ព្រឹកថ្ងៃទី៣១ ទើបជនរងគ្រោះ និងក្រុមគ្រួសារបានបានឃាត់ខ្លួនជន សង្ស័យមកកាន់ ប៉ុស្តិ៍ចោមចៅ និងបានដាក់ពាក្យបណ្តឹងឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ និងប្តឹងទារជំងឺចិត្ត២ពាន់ដុល្លារផងដែរ។
ចំណែកជនសង្ស័យបានបំភ្លឺប្រាប់នគរបាលថា រូបគេនិងជនរងគ្រោះគឺស្រឡាញ់គ្នា មិនមានអ្នកណា បង្ខំអ្នកណាទេ គឺពួកគេបានរស់នៅជាមួយគ្នា រយៈពេល១ខែមកហើយ គេទាំងពីរនាក់គឺជាមនុស្សតែមួយ ដោយធ្លាប់បានរួមសង្វាស ជាមួយគ្នាជាច្រើនដងមកហើយ ដោយជនរងគ្រោះជាគូស្នេហ៍របស់តែងតែ មកហៅគេ ឲ្យទៅសម្រាកជាមួយជាមួយនាងគ្រប់ពេលវេលា ហើយនៅល្ងាចកើតហេតុរូបគេមិនបាន ធ្វើសកម្មភាពដូចការចោទប្រកាន់របស់នាងនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយនគរបាល បានឃាត់ជនសង្ស័យនាំ ទៅកាន់អធិការដ្ឋានដើម្បី ធ្វើការសាកសួរបន្ត៕