ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់មន្ត្រីថ្នាក់ក្រោម ឲ្យកាន់តែមានទឹកចិត្ត និងជនឿចិត្តក្នុងការបំពេញ ការងារ ម្យ៉ាងវិញទៀត ក៏ជាគំរូមួយសម្រាប់ អ្នកជំនាន់ក្រោយក្នុងការ ទំនាក់ទំនងការងារ ដើម្បីឲ្យស្ថាប័ន មួយប្រព្រឹត្ត ទៅបានដោយ រលូននោះ គឺការចេះជួយគ្នាក្នុងពេលគ្រាអាសន្ន ជាក់ស្តែងលោក ហែម ដារិទ្ធិ អភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំសមាជិកជាច្រើននាក់ចុះ ទៅសួរសុក្ខលោកស្រីមេភូមិអូរឌឹម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកក្បែរផ្សារដើមគ ដោយសារជំងឺលើសឈាម និងប្រគល់ថវិកា មួយចំនួនផងដែរ ហើយជាមួយគ្នានោះដែរលោកនាំថវិកា របស់សប្បុរជនក្នុងនិងក្រៅប្រទេស ប្រគល់ជូន គ្រួសារ យុវតី ដែលរងគ្រោះដោយទឹកអាសុីតបណ្តាលឲ្យស្លាប់។ ពិធីនេះប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ស្ថិតនៅក្នុងមន្ទីរពេទ្យ សែមចិត្រា ខាងលិចផ្សាគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ទៅកាន់លោកស្រីថា ថ្វីត្បិតតែលោកជាថ្នាក់ដឹកនាំខណ្ឌប៉ុន្តែលោកជា អ្នកជំនាន់ ដូច្នេះលោកត្រូវការដកបទីសោធន៍បន្ថែមផងដែរពីអ្នកជំនាន់មុន ពីព្រោះអ្នកបានស្វែងយល់ ការងារបានច្រើនទាំង រាកនិងជ្រៅ ហើយលោកស្រីបានបំពេញការងារជូនបរជាពលរដ្ឋជាច្រើនឆ្នាំមកហើយ ធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកកក្តៅពីលោកស្រីផងដែរ ហើយពេលនេះប្រជាពលរដ្ឋនៅត្រូវការលោក ស្រីជាបន្តទៀត ដូច្នេះហើយសូមឲ្យលោកស្រី ខិតខំព្យាបាលខ្លួននិងមានជំនឿចិត្តមកលើថ្នាក់ដឹកនាំជាពិសេស នោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែក្រើន រំលឹកដល់ អាជ្ញាធរ ថ្នាក់ខណ្ឌទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមន្ត្រីក្រោមឱវាទក្រែងពួកគាត់ជួបប្រទះនៅបញ្ហាលំបាកនានា ឬក៏ធ្លាក់ខ្លួនមានជំងឺត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់ ។
លោកបានបន្តថា សកម្មភាពមនុស្សធម៌បែបនេះគឺលោកនឹងបន្តធ្វើរហូតមិនថាតែពេលនេះនោះទេ ពីព្រោះជួយ ទុក្ខធុរៈគ្នាក្នុងលំបាកនេះគឺជាកត្តាមួយដែលយើងត្រូវតែធ្វើទាំងអស់គ្នាស្របទៅតាមប្រមុខរដ្ឋថា មិនទុកឲ្យប្រជាពលរដ្ឋ មួយណាដាច់ពោះដោយអត់អាហារនោះទេ ។ ជាមួយគ្នានោះដែរលោកបានប្រគល់ ថវិកាជូនលោកស្រីមេភូមិចំនួន១លានរៀល ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាង ជ្រាវជ្រៅ ចំពោះលោកអភិបាលនិងក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ ទាំងអស់ដែលបានគិតគូពីសុខទុក្ខ លោកស្រី ដែលអាជ្ញាធរថ្នាក់ក្រោម។
ជាមួយគ្នានោះដែរលោកអភិបាលរួមនិងសមាជិកអនុសាខាទាំងអស់បានប្រគល់ជូនដល់សារគ្រួសារយុវតី ដែលរងគ្រោះដោយទឹកអាសុីតចំនួន២លានរៀលដែល ជាថវិកាបានមកពីមិត្តភក្តិរបស់នៅក្នុងនិងក្រៅប្រទេស ប្រមែប្រមូលគ្នាឧបត្ថម្ភតាម រយះរូបលោក។
លោកបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយុវតីរងគ្រោះថា ថវិការដែលនាំយកមកប្រគល់ជូននាពេលនេះ គឹបានមកពីមិត្តភក្តិរបស់លោកដែលរស់ក្នុងនិងក្តៅប្រទេសដែលគេឃើញតាមរយៈសារព័ត៌មានផ្សព្វផ្សាយ ហើយម្យ៉ាងវិញទៀតក៏ គេឃើញពីសកម្មភាពរបស់លោកដែលភ្លាមៗនោះលោកបានចុះទៅសួរសុខទុក្ខ ជនរងគ្រោះដល់មន្ទីរពេទ្យ និងបានជួយឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ ។
លោកបានបន្តថា ជនរងគ្រោះមិនមែនជាអ្នករស់នៅអចិន្ត្រៃក្នុងខណ្ឌលោកទេ ប៉ុន្តែមកស្នាក់នៅក្នុងខណ្ឌរបស់ដើម្បីបំពេញការងារ ដូចហើយក៏ដូចជាប្រជាពលរដ្ឋរបស់លោកដែរ ដូច្នេះហើយត្រូវតែជួយតាមអ្វីដែលលោក អាចធ្វើបាន៕