Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ញ៉ាមបោកគេបានម្តង មកម្តងទៀត ជាប់ខ្នោះ នគរបាលក្រុងតាខ្មៅ

$
0
0

កណ្តាល៖ ជនសង្ស័យពីរនាក់ ដោយញ៉ាមនិងល្បិចបោកប្រាស់របស់ពួកគេ ទៅលើជនរងគ្រោះ បានកាក់កបនាពេលកន្លងមក ហើយក៏បានមកធ្វើ សកម្មភាពម្តងទៀត ប៉ុន្តែអស់លក្ខណ៍ ក៏ត្រូវជាប់ខ្នោះនគរបាលក្រុងតាខ្មៅ និងចាត់ការទៅតាមនីតិវិធីច្បាប់ ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើង កាលពីវេលា ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ អែល ភីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរលក់ត្រីស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ មានគ្នា៣នាក់ ទី១-ឈ្មោះ ញឹម ធឿន ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិសណ្តែកព័ន្ធ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្ត តាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញទី២-ឈ្មោះ នុយ នី ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញអ្នកទាំងពីរ ត្រូវបានឃាត់ខ្លួន និងទី៣-ឈ្មោះ ចិត្រ ភេទប្រុស អាយុ ២៤ ឆ្នាំស្នាក់ផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញ (គេចខ្លួន)។ ក្នុងនោះដែរ នគរបាលដកហូតវត្ថុតាងម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាសេ១២៥ ស្លាកលេខ ភ្នំពេញ ១S-៤៨៦៨-ទូរស័ព្ទ អិនចុចពិល ០២គ្រឿង -ខ្សែលោហធាតុ ពណ៌លឿង ប្រវែង ៥៤ស.ម-គ្រាប់ដែក ចំនួន ០២ កញ្ចប់-ស្បោង ក្រណាត់ពណ៌ក្រហម ចំនួន ០២ -កាបូបដៃពណ៌ឈាមជ្រូក ចំនួន ០១ -បង្កាន់ដៃលក់មាសចំនួន ០១ ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង០៨និង០០ នាទី ក្រុមជនសង្ស័យ បានធើ្វជាជ្រុះខ្សែកមាសក្លែងក្លាយ នៅខាងមុខជនរងគ្រោះ ដោយជនរងគ្រោះ មិនបានចាប់អាម្មណ៍ ហើយធ្វើជារើសបាន រួចបបួលជនរងគ្រោះទៅចែកគ្នានៅកន្លែងស្ងាត់ ដោយចែកគ្នាមិនដាច់ក៏ឲ្យ ជនរងគ្រោះដោះគ្រឿង អលង្ការ នៅជាប់ខ្លួនមានកងដៃផ្លាទីន០២ឈុត ក្រវិលផ្លាទីន០១គូ ចិញ្ចៀនផ្លាទីន ០២វង់ ហើយឲ្យខ្សែកមាសក្លែងក្លាយទៅជនរងគ្រោះវិញ  បន្ទាប់មកក្រុមជនលើ្មស ក៏គេចខ្លួនបាត់ ។ លុះថ្ងៃនិងវេលាកើតហេតុខាងលើ ក្រុមជនសង្ស័យបានមកធ្វើសកម្មភាពម្តងទៀត ទៅលើឈ្មោះ ឡេង សុភា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅ ភូមិព្រែកសំរោង២សង្កាត់ ប៉ុន្តែដោយសំណាងអាក្រក់ ត្រូវសន្តិសុខ ផ្សារតាខ្មៅចាស់ស្គាល់ ក៏ដេញចាប់ឃាត់ខ្លួនបាន០២នាក់រត់រួចម្នាក់ រួមទាំងមានវត្ថុតាង ជាក់ស្តែងផងដែរ ហើយជាមួយគ្នានោះ ជនរងគ្រោះដែលចាញ់កលជនសង្ស័យ នាពេលកន្លងមក ឃើញក៏ស្គាល់បានចង្អុលបង្ហាញ ចំណែកជនសង្ស័យក៏សារភាពថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាព យកគ្រឿងអលង្ការ ពីជនរងគ្រោះពិតប្រាកដមែន។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាព ទម្លាក់យោងជាច្រើនលើកច្រើនសា ហើយជនរងគ្រោះមិនតិចទេ ដែលចាញ់កលជនសង្ស័យ ទាំងអ្នកនេះ ម្យ៉ាងវិញទៀត ជនសង្ស័យជាមុខសញ្ញា ធ្លាប់ជាប់ពន្ធនាគារផងដែរ ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>