ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នងទំហំ ៨គុណ ៤ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសី ស្ថិតនៅ ផ្ទះលេខ១៩៩៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ ពោលនៅក្បែរសាលា ខណ្ឌតែម្ដង ត្រូវបានភ្លើងឆាបឆេះទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី កាលពី វេលាម៉ោង៤រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ។
នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រហ្ម យ៉ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូន រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប៉ុន្ដែប្រើអស់២ គ្រឿង ហើយប្រើពេល ៤២នាទីទើបអាចពន្លត់និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ ទៀតថា ម្ចាស់ផ្ទះឈ្មោះសេន យ៉ាន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ត្រី ។