កណ្តាល ៖ មជ្ឈមណ្ឌល ក្រុងតាខ្មៅ ត្រូវបានប្រជាពលរដ្ឋ រស់នៅ ខេត្តកណ្តាល ដែល ស្គាល់គ្រប់ៗគ្នា មិនថា ចាស់ ឬក្មេងនោះ ឥឡូវមជ្ឈមណ្ឌលក្រុងតាខ្មៅ បានឃ្លាត ឆ្ងាយពីបងប្អូន ប្រជាពលរដ្ឋ ខេត្តកណ្តាលហើយ ដោយអាជ្ញាធរ ពាក់ព័ន្ធនានា បានលក់មជ្ឈ មណ្ឌលនេះ ទៅឲ្យឈ្មួយពុះជ្រៀក ជាកង់ៗ ដើម្បីធ្វើជាផ្ទះល្វែង បម្រើប្រយោជន៍បុគ្គល ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ មជ្ឈមណ្ឌលមួយនេះ ។
ប្រជាពលរដ្ឋ ខេត្តកណ្តាលជាច្រើនរូប បានលើកឡើងថា មជ្ឈមណ្ឌល ក្រុងតាខ្មៅ ពីមុន គឺជាផ្សារតាខ្មៅចាស់ ហើយក្រោយមកផ្សារតាខ្មៅ ប្តូរផ្លាស់ទៅកន្លែងថ្មី ហើយទីតាំងផ្សារតាខ្មៅ ត្រូវបានប្តូរទៅជា មជ្ឈមណ្ឌល តាខ្មៅ ដែលជាទីតាំងសម្រាប់ ប្រជាពលរដ្ឋ តាំងពិរព័ណ៌ ផលិតផលនានា ប៉ុន្តែក្រោយមកត្រូវបានគេហ៊ុំព័ទ្ធ ជិតមិនដឹងថា តើគេ កែលម្អ ឬគេជួសជុល មជ្ឈមណ្ឌលនោះទេ តែក្រោយមកទើបដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ សហការគ្នាលក់ ទៅឲ្យឈ្មួញ ដើម្បីពុះជ្រៀកជាបំណែកៗ សាងសង់ផ្ទះល្វែង ឬផ្សារសម្រាប់លក់ មប្រើឲ្យប្រយោជន៍ បុគ្គល ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នកខាតប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែ ក្រុមឈ្មួញជាអ្នកចំណេញ ប្រយោជន៍យ៉ាង សន្ធឹកសន្ធាប់ទៅវិញ ធ្វើមាន ធ្វើបានដោយផ្ទាល់ ។ ប្រជាពលរដ្ឋបានបន្តថា មជ្ឈមណ្ឌល ក្រុងតាខ្មៅ គឺជាសម្បត្តិរបស់រដ្ឋ និងក៏ជារបស់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែពេលធ្វើ ឬបើកឲ្យដំណើរនោះ គឺបានប្រកាសប្រាប់ឲ្យ ប្រជាពលរដ្ឋបានដឹង ប៉ុន្តែពេលលក់វិញ ហេតុអ្វីបានជា គេលក់ដោយស្ងាត់ៗ មិនបានប្រកាសប្រាប់ ប្រជាពលរដ្ឋ ឲ្យបានដឹងផង ហើយបើចង់ប្តូរទីតាំង ទៅកន្លែងថ្មីទៅម្តុំណា ឬមួយក៏លក់ផ្តាច់ ដូច្នេះ ប្រជាបានត្រឹមតែឆ្ងល់ តែលទ្ធផល ពុំបានអីប៉ុនកូនក្រចកនោះទេ។
ពាក់ព័ន្ធ និងការរិះគន់របស់ ប្រជាពលរដ្ឋ ខាងលើអ្នកយកព័ត៌មានមិនទាន់ស្វែករកប្រភព ដើម្បីទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធទាំងនោះបានទេ ៕