ហ្គេចយ៉ាង៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០១៥នេះថា មនុស្សចំនួន ១៤ នាក់ បានស្លាប់ និង រងរបួស ៤ នាក់ ផ្សេងទៀត ក្នុងគ្រោះថ្នាក់ រអិលធ្លាក់រថយន្តក្រុង ចូលក្នុងទន្លេ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះ ដោយផ្អែកតាមអាជ្ញាធរខាងលើបានឲ្យដឹងទៀតថា រថយន្តក្រុងខា្នតកណ្តាល បានធ្លាក់ចូលទៅក្នុងទន្លេ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី០៥ ខែមេសានេះ នៅតំបន់ ណាយ៉ង ក្រុង ប៉ីជី ខេត្ត ហ្គូស្ស៊ូ នាភាគនិរតីប្រទេសចិន ដែលមានមនុស្សចំនួន ១៨ នាក់ នៅក្នុងរថយន្ត។
គួរបញ្ជាក់ផងដែរថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕