Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុន និង កូរ៉េខាងត្បូង នឹង​បន្តកិច្ចចរចា​សន្តិភាព​ បន្តទៀត​នៅក្នុង​ខែមេសា​នេះ​

$
0
0

ក្យូដូ៖ ប្រភពអ្នកការទូតទ្វេភាគី ជប៉ុន និង កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០១៥ថា ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ក្នុងការបន្តកិច្ចពិភាក្សាសន្តិភាពដែលបានផ្អាកមួយរយៈពេលវែងមកហើយនោះ នឹងបន្តឡើងវិញនៅក្នុងខែមេសានេះ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ន នៅឧបទ្វីបកូរ៉េ និង អាស៊ីបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០១៥នេះដោយស្រង់សម្តីអ្នកការទូតខាងលើបានឲ្យដឹងទៀតថា កិច្ចចរចារលើតុ ស្វែងរកសន្តិភាពនេះ គឺត្រូវបានចូលរួម ពីសំណាក់មន្រ្តីក្រសួងការពារជាតិ និង ក្រសួងការបរទេសជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដែលពួកគេខានបានជួបពិភាក្សាគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩មកម្ល៉ះ ដោយសារមានភាពរកាំរកូស លើបញ្ហាទាក់ទងនឹងប្រវត្តិសាស្រ្ត រួមបញ្ចូលទាំង «ទាសករផ្លូវភេទ» ដែលយោធាជប៉ុនបានចាប់ស្រីក្រមុំកូរ៉េជាង ២០ ម៉ឺននាក់ មកធ្វើការក្នុងផ្ទះបន សម័យសង្គ្រាមសម្រាប់បំរើផ្លូវភេទទាហានជប៉ុន រាប់ស៊ិបម៉ឺននាក់ ក្នុងកំឡុងពេលអាណានិគមជប៉ុនមកលើប្រទេសកូរ៉េ ឆ្នាំ១៩១០-១៩៤៥។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅវិញទៅមក កាលពីខែមុន នៅទីក្រុងសេអ៊ូល ថាជំនួបដែលគ្រោងនឹងរៀបចំឡើងនេះ នឹងមានភាពរលូន និងងាយស្រួលដំបូងបំផុត បានគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩ មក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>