ភ្នំពេញ៖ ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រង អង្គការក្រៅ រដ្ឋាភិបាលនឹងទៅដល់ ដៃគណៈរដ្ឋមន្ត្រី នៅអំឡុងខែ ឧសភាឆ្នាំ ២០១៥ខាងមុខ បន្ទាប់ពីច្បាប់នេះ ត្រូវបានចងក្រង ចប់ជាស្ថាពរ កាលពីឆ្នាំ ២០១២។
សម្ដេច ហ៊ុន សែន បានជំរុញឲ្យភាគីពាក់ព័ន្ធ ផ្ដល់មតិទៅលើច្បាប់ ស្ដីពីការគ្រប់គ្រង អង្គការសង្គមស៊ីវិលវិញ ជៀសជាងការទប់ស្កាត់ មិនឲ្យច្បាប់នេះចេញ។ ថ្លែងនៅក្នុងពិធីជួបជុំ ជាមួយកុមារនៅអង្គការ គ្រួសារថ្មីនៅថ្ងៃអាទិត្យនេះ សម្ដេចបន្តថា “ខ្ញុំសូមបញ្ជាក់ពេលវេលា នៃការអនុម័តច្បាប់នេះ គឺមិនហួសពីខែ៥នឹង ដែលត្រូវប្រជុំដាក់ ចូលគណៈរដ្ឋមន្ត្រីទេរួចហើយ ដាក់ចូលសភាចង់ អ្នកគាំទ្រមិន គាំទ្រសំឡេង របស់សមាជិក សភាដែល មាន សិទ្ធអនុម័តគឺ៥០+១គឺគ្រប់គ្រាន់ហើយ ។ យកល្អផ្ដល់មតិវិញ ជៀសជាង ទប់ស្កាត់មិនឲ្យចេញ បើមិនអញ្ជឹងចុះបញ្ជីជាតិ នៅឯណា?
ប្រមុខរាជរដ្ឋាភិបាល ក៏បានឲ្យដឹងផងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងអង្គការ ក្រៅរដ្ឋាភិបាលបានចង់ ក្រងរួចជាស្ថាពរតាំងពី ឆ្នាំ២០១២ ។ សម្ដេចបន្ថែថា “ មូលដ្ឋានរបស់យើង គឺត្រូវតែធ្វើហើយច្បាប់នេះ គឺយើងធ្វើរួចតាំងពី ឆ្នាំ ២០១២ កុំខ្លាចបើយើង តម្លាភាពត្រូវហ៊ានដាក់ លើតុនិយាយគ្នា។ គេត្រូវការរបាយការណ៍ ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ចាយយ៉ាងម៉េច? អីយ៉ាងម៉េច? ត្រូវឲ្យរបាយការណ៍ រាល់ឆ្នាំ គ្រាន់តែចេញយឺត គេបន្ទោស ឯអង្គការក្រៅរដ្ឋាទទួលលុយយក មកពីទីណា យើងក៏មិនដឹង ហើយយកទៅចាយនៅឯណា យើងក៏អត់ដឹង។
បើតាមនាយករដ្ឋមន្ត្រី ពង្រាងច្បាប់នេះធ្វើឡើងមិនមែន ជាការរាំងសកម្មភាព អង្គការក្រៅរដ្ឋាភិបាលនោះទេ។ “យើងមិនមែនធ្វើច្បាប់ដើម្បី រារាំងសកម្មភាពអង្គការ ទេប៉ុន្តែយើងចង់ឲ្យ អ្នកឯងតម្លាភាពជាមួយ ប្រទេសនេះ(កម្ពុជា) មួយដែរទាំងអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកនិងអង្គការ ក្រៅរដ្ឋាភិបាល មកពីបរទេស”។
ជាការគត់សម្គាល់ ការប្រកាស ឲ្យមានច្បាប់គ្រប់គ្រង អង្គការក្រៅរដ្ឋាភិបាល ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ធ្វើឡើងទន្ទឹម នឹងមានការរិះគន់ មកលើច្បាប់ស្ដីពី ការរៀប ចំ គជប និងច្បាប់ ស្ដីពីការជ្រើសតាំង តំណាងរាស្ត្រថា មានលក្ខិណៈអាក្រក់ ជាងច្បាប់ចាស់ទៅទៀត៕
{mp3remote}http://111.92.240.170:81/lookingtoday/looking-images/news/2015/March/ID_099/Som Dach Hun Sen.MP3{/mp3remote}