ប៉ូលីសអូស្ត្រាលី បានចាប់ខ្លួនមនុស្សពីរនាក់ សង្ស័យមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារនៅទីក្រុង ប៉ារីស កាលពីខែវិច្ឆិកា កន្លងទៅនេះ ដោយសារព័ត៌មានអូស្ត្រាលី បានរាយការណ៍ថា ជនសង្ស័យទាំងពីរ ជាជនភៀសខ្លួនជនជាតិបារាំង នេះបើយោងតាមការលើកឡើង របស់ព្រះរាជអាជ្ញាដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។
លោក Rober Holzleitner អ្នកនាំពាក្យរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា ជនសង្ស័យទាំងពីរមានប្រភពមក ពីតំបន់មជ្ឈឹមបូព៌ា ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលអាចពាក់ព័ន្ធនឹងការ វាយប្រហារនៅ ទីក្រុងប៉ារីស បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅជំរុំជនភៀសខ្លួនក្នុងទីក្រុងភាគខាងលិចប្រទេស អូស្រ្តាលី ជាប់សង្ស័យថាជាសមាជិកក្រុមភេរវករ។ គួរបញ្ជាក់ថា ជនជាតិបារាំងទាំងពីរ បានធ្វើដំណើរមក កាន់ទឹកដីអូស្ត្រាលីកាលពីខែតុលាកន្លងទៅនេះ រួមគ្នាជាមួយនឹងសមាជិកក្រុមភេវរករ ដែលជាអ្នកវាយ ប្រហារនៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ បណ្តាលឲ្យមនុស្សប្រមាណ១៣០នាក់ស្លាប់៕