Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឆ្នាំ២០១៥ ចំនួន អ្នកស្លាប់ នឹងគ្រោះថ្នាក់ ចរាចរណ៍ កើនឡើង ដោយសារ ការអនុវត្តន៍ ច្បាប់មិនរឹងមាំ

$
0
0

ភ្នំពេញ៖លោក អ៊ា ចរិយា មន្រ្តីឯករាជ្យផ្នែក ចរាចរណ៍ផ្លូវគោក ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអំពិល នៅល្ងាចថ្ងៃទី២៤ធ្នូថា ឆ្នាំ២០១៥នេះ អ្នកស្លាប់ នឹងគ្រោះថ្នាក់ ចរាចរណ៍សរុប ចំនួន២២៦៥នាក់ កើនឡើងជាង ឆ្នាំ២០១៤ ប្រមាណជា៥%។ នៅឆ្នំា២០១៤ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ចំនួន២២២៦នាក់។ យ៉ាង ណាក៏ដោយលោកអ៊ា ចរិយាថា អ្នកស្លាប់កើនឡើងក៏ពិតមែន តែចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះវិញ។ អ្នកស្លាប់កើនឡើង ដោយសារតែអ្នក ធ្វើដំណើរ តាមផ្លួវផ្ទុក ចំនួន មនុស្សច្រើន ដឹកទំនិញលើសចំណុះ និងពលរដ្ឋភាគច្រើន នៅតែមិនទាន់យល់ដឹង ពីច្បាប់ចរាចរណ៍។

លោកអ៊ា ចរិយា ” ពលរដ្ឋនៅមានកំរិត មិនទាន់យល់ពីច្បាប់ ការអប់រំពីមន្រ្តីចរាចរណ៍ នៅមានកំរិត និងការរិតបន្តឹងច្បាប់ នៅឆ្នាំ២០១៥ ក៏ពុំទាន់មាន ការរីកចំរើនជាង ឆ្នាំ២០១៤ ដូចនេះវានៅតែ ប្រហាក់ប្រហែលដូច ឆ្នាំ២០១៤ ដោយសារយានយន្ត កើនឡើង ផ្លូវថ្នល់រីកចំរើនជំរុញឲ្យ ចំនួនគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើង សរុបមក កក្តា ប្រឈមធ្វើឲ្យ អ្នកស្លាប់កើនឡើងនឹងទី១ គឺដោយសារតែកក្តាមនុស្ស បើកបរធ្វេស ប្រហេសមិនគោរព ច្បាប់លើសល្បឿន កំណត់ធ្វើ ឲ្យមនុស្សស្លាប់ជាង៥០% បើក បកក្រោមឥទ្ឋិពលស្រវឹងធ្វើ ឲ្យមនុស្សស្លាប់ តាមដងផ្លូវជាង១៥% មូលហេតុផ្សេងទៀត ការរឹតបន្តឹងច្បាប់ នៅកម្ពុជាយើងក្នុង ឆ្នាំ២០១៥ ក៏នៅមាន កំរិតធូរលុង ដែលធ្វើឲ្យអ្នក បើកបរមួយចំនួនមិន គោរច្បាប់ ប្រជាពលរដ្ឋ នៅតែមិនសូវយល់ពីច្បាប់”។

តាមលោកអ៊ា ចរិយា កក្តាផ្លូវមានការរីកចំរើន តែការបំពាក់សញ្ញាចរាចរណ៍នៅមានកំរិត ឬនៅខ្វះខាត មិនទាន់មានការសិក្សា កន្លែងធ្លាប់ជួបគ្រោះ ថ្នាក់ចរាចរណ៍ ញឹកញាប់ កក្តាយានយន្តកើនឡើង ជាប្រភេទយានយន្តជជុះ ខ្លះបែកកង់ ហ្វា្រងមិនដំណើរការ មិនមានភ្លើងសញ្ញាពេលយប់ វាក៏ធ្វើឲ្យ មានបញ្ហា គ្រោះថ្នាក់ ចរាចរណ៍ កើនឡើងផងដែរ។

ចំពោះការអនុវត្តន៍ ច្បាប់ចរចរណ៍ផ្លូគោកថ្មី អាចនឹងមានសង្ឃឹម ជាវិជ្ជមានច្រើនធ្វើ ឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងករណីស្លាប់នឹងថយចុះ ដោយសារតែ ឆ្នាំ២០១៦ ខាង មុខនេះ មន្រ្តីចរាចរណ៍ នឹងធ្វើសកម្មភាពតឹងរឹងជាង ឆ្នាំ២០១៥។ ច្បាប់ថ្មី តម្រូវឲ្យអ្នកបើក អ្នកជិះ ត្រូវពាក់មួកសុវត្ថិភាព ហើយនឹងមានការបង្កើនតំលៃផាកពិន័យ ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវ ជាទូទៅមានការភ័យខ្លាចជៀសវៀង កំហុសជាច្រើន និងតម្រូវឲ្យការបើកបរមានឯកសារត្រឹមត្រូវ។

តាមមន្រ្តីឯកសារ ផ្នែកចរាចរណ៍រូបនេះ នឹងមិនមានការព្រួយបារម្ភ ចំពោះវិវាទក្រោយការ អនុត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះទេ ដោយសារ តែពលរដ្ឋភាគ នឹងយល់ដឹង ពីច្បាប់នេះ ហើយសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយលើច្បាប់នេះ តាំងពីដើមឆ្នាំ២០១៥មកម្លេះ។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងអនុវត្តជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ។ គោលដៅដែលមន្រ្តីនគរបាលចរាចរណ៍ ត្រូវធ្វើការឃាត់ខ្លួន ចំពោះអ្នកធ្វើដំណើរ នៅតាមដងផ្លូវនោះ គឺមានអ្នកបើកបរមានជាតិស្រវឹង បើកបរយានយន្តអត់ស្លាកលេខ ការពាក់ស្លាកលេខក្លែងក្លាយ អ្នកអត់មានប័ណ្ណបើកបរ អ្នកអត់មានប័ណ្ណ សំគាល់ យានយន្ត និងការបើកបរខុសបច្ចេកទេស ជាច្រើនទៀត រួមទាំងការជេរប្រមាថមក លើនគរបាលជាដើម។

ច្បាប់ចរាចរណ៏ថ្មី នឹងតម្រូវឲ្យផាកពិន័យ ទៅលើអ្នកជិះម៉ូតូណា ដែលមិនពាក់មួកសុវត្ថិភាព ១.៥០០០រៀល។ ចំណែកម៉ូតូ អនុញ្ញាតឲ្យជិះបីនាក់ តែត្រូវពាក់មួក ទាំងអស់គ្នា។ ច្បាប់ចាស់តម្រូវឲ្យផាកពិន័យត្រឹមតែ៣.០០០ រៀល ដែលមិនសូវមានអ្នកគោរពនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>