Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីទូតកូរ៉េខាងជើង ត្រូវនិរទេសចេញ ពីអាហ្វ្រិកខាងត្បូង ពីបទជួញដូរកុយរមាស

$
0
0

មន្ត្រីទូតកូរ៉េ ខាងជើងម្នាក់ ត្រូវបាននិរទេស ចេញពីប្រទេស អាហ្រ្វិកខាងត្បូង ពីបទជួញដូរកុយរមាស ដោយខុសច្បាប់ នេះបើយោងតាម ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូងដកស្រង់ ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Nelson Kgwete រដ្ឋមន្ត្រីការបរទេស អាហ្រ្វិកខាងត្បូង បានលើកឡើងថា «មន្ត្រីការទូតរូបនេះ ត្រូវបាននិរទេសខ្លួន ដោយបានចាកចេញទៅ តាំងពីថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ។

លោក Kgwete បានបញ្ជាក់ថា មន្ត្រីកូរ៉េខាងជើងរូបនេះ ក៏ធ្លាប់ត្រូវបានគេចាប់ខ្លួនម្តងផងដែរ ក្នុងប្រទេស Mozambique ដែលជាប្រទេសជិតខាង កាលពីខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ ពីបទពាក់ព័ន្ធនឹងការជួញដូរកុយរមាសដូចគ្នា។

លោកត្រូវបានគេចាប់ខ្លួន ក្នុងពេលជិះរថយន្តជាមួយមន្ត្រីទូតរបស់ប្រទេស អាហ្វ្រិកខាងត្បូងមួយរូបទៀត។ សារព័ត៌មានNews24 បានឲ្យដឹងថា លោកត្រូវបានចាប់ខ្លួន ជាមួយកុយរមាសក្នុងទម្ងន់ប្រមាណ៤,៥គីឡូក្រាម និងប្រាក់ចំនួន៩៩.៣០០ដុល្លារក្នុងរថយន្តរបស់លោក។ ប៉ូលីសបានដោះលែងមន្ត្រីរូបនេះឲ្យនៅក្រៅឃុំ បន្ទាប់ពីបានបង់ប្រាក់ផាកពិន័យចំនួន៣ម៉ឺនដុល្លារ។

សូមជម្រាបថា ប្រទេស អាហ្វ្រិកខាងត្បូង ជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានការសម្លាប់សត្វរមាសខ្ពស់បំផុត ដោយកាលពីឆ្នាំ២០១៤កន្លងទៅនេះ សត្វរមាសចំនួន១.២១៥ក្បាលត្រូវបានសម្លាប់ ដើម្បីយកកុយរមាសធ្វើជាថ្នាំ ដែលពេញនិយមបំផុត សម្រាប់ប្រទេស អាស៊ីមួយចំនួន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>