Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្ស ១៨នាក់ស្លាប់ ក្នុងហេតុការណ៍ លិចទូក ជនអន្តោប្រវេសន៍ នៅតួកគី

$
0
0

អ៊ីស្តង់ប៊ុល៖ មនុស្ស១៨នាក់ ក្នុងនោះរួមទាំងកុមារ ៦នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកដឹកជន អន្តោប្រវេសន៍ បានលិចនៅសមុទ្រ ភាគខាងលិចទីក្រុង Dikili ប្រទេស តួកគី នៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ឆ្មាំល្បាតឆ្នេរសមុទ្រប្រចាំប្រទេស តួកគី សង្គ្រោះបានមនុស្ស២១នាក់ ក្នុងនោះរួមទាំងទារកអាយុ ទើបតែមួយឆ្នាំម្នាក់ផងដែរ ហើយបន្តស្វែងរកមនុស្ស ពីរនាក់បន្ថែមទៀត ដែលនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយ គ្រឿងបានក្រឡាប់លិច ដោយសាររលកសមុទ្រធំៗ និងការផ្ទុកមនុស្សលើសចំណុះ។

សូមជម្រាបថាចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួន បានកើនដល់មួយលាននាក់ហើយ ដែលបានធ្វើដំណើរទៅកាន់ទឹកដី នៃសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៥នេះ។ ជាមួយគ្នានេះដែរ មានមនុស្សជិត៣៧០០នាក់ បានស្លាប់ ឬបាត់ខ្លួនក្នុងពេលធ្វើដំណើរ នេះបើយោងតាមប្រភពពីអង្គការ អន្តរជាតិដើម្បីជនអន្តោប្រវេសន៍ចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃអង្គារកន្លងទៅនេះ។

បើទោះបីជាបញ្ហា អាកាសធាតុមិនអំណោយផល ឬដោយសាររលកសមុទ្រធំៗ ប៉ុន្តែជនអន្តោប្រវេសន៍ទាំងនោះ នៅតែផ្សងគ្រោះថ្នាក់ធ្វើដំណើរចាកចេញពីប្រទេសកំណើតរបស់ខ្លួន ក្នុងគោលដៅគេចខ្លួនចេញពីសង្គ្រាម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>