Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មការ ទី៧ ព្រឹទ្ធសភាស្វែងយល់ អំពីការអនុវត្តច្បាប់ និងការរីកចំរើន របស់ក្រសួងទេសចរណ៍

$
0
0

ភ្នំពេញ៖ គណៈកម្មការទី៧ ទទួលបន្ទុក ពិនិត្យ តាមដាន និងគ្រប់គ្រងលើក្រសួង សំខាន់ៗចំនួន ៤ រួមមាន ក្រសួងអប់រំ យុវជន កីឡា, ក្រសួងធម្មការ សាសនា, ក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ាន់ ឈឿន ជាប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះទៅឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការរីកចំរើននៃវិស័យ ទេសចរណ៍ដែលបាន អនុវត្តក្នុងឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តនៅឆ្នាំខាងមុខ នៅទីស្តីការក្រសួង។

ក្នុងកិច្ចសវនាការនោះ រដ្ឋមន្រ្តីក្រសួងទេស លោក ថោង ខុន បានជម្រាបជូនគណៈប្រតិភូពីកិច្ចប្រឹងប្រែងរបស់ក្រសួង ក្រោយពីទទួលបានការ ណែនាំពីប្រមុខរាជរដ្ឋាភិបាលឲ្យបង្កើនកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ឲ្យមានការរីកចំរើន និងទទួលបានកំណើនភ្ញៀវ ទេសចរណ៍ខ្ពស់ជាបន្តបន្ទាប់មកនោះ ក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់អនុវត្តតាមការណែនាំ និងអនុវត្តតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន រហូតទទួលបានការអភិវឌ្ឍឆាប់រហ័ស និងទទួលបានទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាមានការ កើនឡើងគួរឲ្យកត់សំគាល់។

លោក ថោង ខុន បានបញ្ជាក់ជូនថា «នៅក្នុងឆ្នាំ២០១៤កន្លងទៅកម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិចំនួន ៤,៥លាននាក់ ក្នុងកំណើន៧ភាគរយ បង្កើនប្រាក់ចំណូលជាង ៣ពាន់លានដុល្លារ និងឳកាសការងារដោយ ផ្ទាល់ប្រមាណ៦២ម៉ឺននាក់ ។ ដោយឡែកសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៥ ទទួលបានទេសចរណ៍អន្តរជាតិ ៣,៧លាននាក់ នឹងមានសុទិដ្ឋិនិយមថា នៅដំណាច់ឆ្នាំនេះនឹងទទួលបានទេសចរណ៍ ៤,៨លាននាក់ កើនឡើង ៥ភាគរយ បើធៀបនិងឆ្នាំកន្លងទៅ ហើយមានផលរំពឹងទុកថា នៅឆ្នាំ២០២០ មានទេសចរអន្តរជាតិប្រមាណពី ៧,៥ទៅ៨លាននាក់ មកទស្សនាកម្ពុជា ហើយអាចបង្កើតការងារ ដោយផ្ទាល់ប្រមាណ ១លាននាក់ផងដែរ»។

ក្រៅពីនេះក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តនូវ គោលនយោបាយទេសចរណ៍ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍វិស័យនេះឲ្យមានការរីកចំរើន ក្នុងនោះ បានជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ដោយមានការទទួលខុសត្រូវទៅកាន់ប្រទេស ក្នុងតំបន់និងពិភពលោក ការធានានូវគុណភាពក្នុងវិស័យទេសចរណ៍ ការចុះមន្រ្តីជាចំបងក្នុងការចេញស្តង់ដានានា ការផ្តល់អាជ្ញាប័ណ្ណ សកម្មភាពបញ្ជីការ ការផ្តល់បទពិសោធន៍ និងព័ត៌មានជាមួយប្រទេសជិតខាង និងកិច្ចការសំខាន់ៗ ជាច្រើនទៀតក្នុងវិស័យនេះ រួមទាំងការវិនិយោគនិងលើកទឹកចិត្ត ការគ្រប់និងឯកជនភាវូបនីយកម្មនៃសហគ្រាសរបស់រដ្ឋ ដោយរួមគ្នាការពារបរិស្ថាន និងការទប់ស្កាត់នូវផលរំខាននានា ដើម្បីឲ្យមានការរីកចំរើននិងនិរន្តរភាព ពិសេសទៅទៀតគឺធ្វើឲ្យកម្ពុជាក្លាយជា គោលដៅទេសចរមួយបៃតង ស្អាត គុណភាព និងមានបដិសណ្ឋារកិច្ច រួមចំណែកជាមួយអាស៊ាន។

ជាមួយគ្នានោះប្រធានគណៈប្រតិភូលោក ម៉ាន់ ឈឿន បានសម្តែងនូវការពេញចិត្ត ចំពោះរបាយការណ៍ និងបានឃើញនូវសកម្មភាពអនុវត្ត ជាក់ស្តែងកន្លងមក ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ធ្វើឲ្យរាជរដ្ឋាភិបាលទទួលបាននូវ កំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ និងបានលើកឡើងនូវសំនួរ មួយចំនួនដែលជាការមន្ទិល និងជម្រុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជានៅមានសក្កដានុពលទេសចរណ៍ ជាច្រើនទៀតដែលពុំទាន់មានការអភិវឌ្ឍន៍នៅឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>