ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអោយដឹងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា កងកំលាំងនគរបាលក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក និងមានលោកស្នងការរង ទទួលផែនការបទល្មើស បានសហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មួយនៅក្នុងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុដោយក្នុងនោះ បានធ្វើការដកហូតវត្ថុតាងម្សៅសថ្លា មួយចំនួនធំ។
កម្លាំងនគរបាលបានឲ្យដឹងថា នៅក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន ទី១.មានឈ្មោះ ពៅ ថាណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំ នៅបច្ចុប្បន្នរស់នៅ ភូមិ១ ឃុំកំពេញ, ទី២.ឈ្មោះ ពោល ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៣.ឈ្មោះ ដុល ណាចា ហៅទូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៤.ឈ្មោះ ព្រហ្ម ចានត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងត្រូវបានសមត្ថកិច្ចបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរចំលើយ និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕