នាយករដ្ឋមន្ត្រី ឥណ្ឌាលោក Narendra Modu បានធ្វើដំណើរ ទៅកាន់រដ្ឋធានី ម៉ូស្គូសម្រាប់ដំណើរ ទស្សនកិច្ចរយៈពេល ពីរថ្ងៃ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលប្រចាំឆ្នាំរវាងប្រទេស រុស្ស៊ី និងឥណ្ឌា នេះបើយោងតាម សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន CCTV ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច និងការបរិភោគអាហារ ពេលល្ងាចរួមគ្នាជាមួយលោក Modi នៅក្នុងទីក្រុង Kremlin កាលពីថ្ងៃពុធកន្លងទៅនេះ។
សូមជម្រាបថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នាយករដ្ឋមន្ត្រីឥណ្ឌា រំពឹងថា នឹងរៀបចំកិច្ចពិភាក្សាជាផ្លូវការជាមួយលោក Putin ដោយផ្តោតទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងភាគីទាំងពីរ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CCTV ចេញពីរដ្ឋធានី ម៉ូស្គូ៕