Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខេត្តរតនគិរី៖ ក្រោយសម្ពោធ បង្គោលព្រំដែន លេខ៣០ នឹងធ្វើឲ្យវិនិយោគិន នៅតំបន់ អូរយ៉ាដាវកាន់តែ មានជំនឿចិត្ត

$
0
0

រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានលើកឡើងថា ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោក ង្វៀង តាន់យុង នាយករដ្ឋមន្ត្រី នៃប្រទេស វៀតណាម សម្ពោធបង្គោលព្រំដែនលេខ៣០ នៅច្រកអូរយ៉ាដាវ-ឡេថាញ់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នឹងធ្វើឲ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តខ្លាំងឡើង ក្នុងការធ្វើអាជីវកម្មនៅតំបនេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នាតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ លោកអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា  ការបោះបង្គោលព្រំដែន លេខ៣០នេះ គឺបានបញ្ជាក់នូវទីតាំងប្រវត្តិសាស្ត្រដល់ប្រជាពលរដ្ឋខ្មែរ ពិសេស ដល់យុវជន ជំនាន់ក្រោយឲ្យបន្តវេន ឲ្យទទួលស្គាល់នូវបង្គោលព្រំដែន ខ្សែបន្ទាត់ព្រំដែនជាក់លាក់សន្តិភាព រវាងកម្ពុជា-វៀតណាម។

លោកថា “នៅពេលសម្ពោធព្រំដែនលេខ៣០រួច ខ្ញុំក៏សង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ និងទទួលស្គាល់ ពីសំណាក់អ្នកវិនិយោគទុន ដើម្បីមានភាពលំនឹង ក្នុងការវិនិយោគ នៅក្នុងតំបន់ ខ្សែបន្ទាត់ ព្រំដែននេះ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីជួយលើកតម្កើងជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសគឺកសាងនូវរោងចក្រមួយចំនួន ដែលពាក់ព័ន្ធនឹងការ កែច្នៃនូវផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់”។

លោក ថង សាវុន បានបញ្ជាក់ថា ច្រកអូរយ៉ាដាវនេះ គឺជាច្រកដែលប្រជាពលរដ្ឋកម្ពុជា នាំយកផល ដំណាំរបស់ពួកគាត់ទៅលក់នៅប្រទេសវៀតណាម ឬលក់ឲ្យឈ្មួញវៀតណាម ដែលចូលមកទិញ ក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះវិស័យទេសចរណ៍វិញ ច្រកនេះគឺនៅមានកម្រិតនៅឡើយ។

សូមបញ្ជាក់ថា នៅតំបន់អូរយ៉ាដាវជាប់ព្រំដែនវៀតណាម មានសណ្ឋាគារប្រណិតកម្ពស់ ៥ជាន់ និងកាស៊ីណូ ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ា ទ្រី ភាព ផងដែរ ដែលបានរំលេចឡើង នៅសម្រស់ សម្រាប់បង្ហាញឲ្យភ្ញៀវឃើញថា ព្រំដែនរតនគិរី គឺជាព្រំដែនសេដ្ឋកិច្ច ក្រៅពីការ ដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>