ភ្នំពេញ៖ ប្រភពព័ត៌មាន បានថ្លែងអះអាងថា លោក ម៉ុម សារឿន អភិបាលរងខេត្តស្ទឹងត្រែង នឹងត្រូវតែងតាំងជា អភិបាលខេត្តស្ទឹងត្រែង ជំនួសលោក កុល សំអុល ដែលត្រូវផ្លាស់ទៅធ្វើការ នៅក្រសួងមហាផ្ទៃវិញ។
ប្រភពដដែលបានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០១៥ថា ពិធីផ្ទេរតំណែងនោះ នឹងត្រូវធ្វើនៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ប្រភពបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃចន្ទ សប្តាហ៍ក្រោយពោលមួយថ្ងៃមុន ពិធីប្រកាសតែងតែងមុខដំណែង៕