ភ្នំពេញ ៖ ផ្លូវបេតុង មួយខ្សែ ដែលមានប្រវែង១៣៣០ម៉ែត្រ ក្នុងនោះទទឹង៨ម៉ែត្រ កម្រាស់២តឹក ស្ថិត នៅក្នុងភូមិតាងូវ សង្កាត់និរោធ ខណ្ឌមាន ជ័យ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ត្រូវបានអភិបាលខណ្ឌមានជ័យ លោកគួច ចំរើន ព្រមទាំងមន្ដ្រីសាលាខណ្ឌ និងអាជ្ញាធរមូល ដ្ឋានមួយចំនួនទៀត បានអញ្ជើញចុះទៅត្រួត ពិនិត្យមើលការកសាង ដែលនិងក្លាយជា សមិទ្ធផលថ្មី ជូនដល់ប្រជាពលរដ្ឋ នៅក្នុង ភូមិតាងូវ ។
លោកគួច ចំរើន បានថ្លែងឱ្យដឹងថា ផ្លូវ បេតុងមួយខ្សែ ដែលមានប្រវែងជាង១គីឡូ ម៉ែត្រខាងលើនេះ និងត្រូវកសាងឡើងតាម រូបមន្ដ៥០បូក៥០ ពោល លុយពាក់កណ្ដាល ត្រូវបានចំណាយពីរដ្ឋ និងលុយពាក់កណ្ដាល ទៀតជាការរៃអង្គាសពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយថវិកាដែលត្រូវកសាងផ្លូវមួយខ្សែនេះ បានចំណាយអស់ជាង៣០ម៉ឺនដុល្លារ។
អភិបាលខណ្ឌមានជ័យ បានថ្លែងថា ផ្លូវ ពីរខ្សែត្រូវបានធ្វើរួចរាល់ ហើយដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ សម្រាប់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ហើយនេះជាសមិទ្ធផលថ្មីមួយ ទៀត សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រចាំថ្ងៃ ។
លោកគួច ចំរើន បានអំពាវនាវឱ្យប្រជា ពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវចូល រួមសហការក្នុងការថែរក្សាផ្លូវមួយខ្សែខាង លើនេះ ដើម្បីផលប្រយោជន៍រួម ទាំងអស់ គ្នា ។
លោកអភិបាលខណ្ឌ បានបន្ដថា ថ្នាក់ដឹក នាំនិងមន្ដ្រីជាន់ខ្ពស់ទាំងអស់ នៃរាជរដ្ឋាភិ បាលកម្ពុជា តែងតែយកចិត្ដទុកដាក់ ចំពោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និយាយដោយឡែក និយាយរួមសម្រាប់ខណ្ឌមានជ័យ សាលាខណ្ឌ និងស្វាគមន៍ ចំពោះការសំណូមពរនិងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងសម្រាប់ប្រជាពលរដ្ឋ នោះ ។
លោកគួច ចំរើន បានស្នើឱ្យក្រុមបច្ចេក ទេស ដែលកសាងផ្លូវមួយខ្សែនេះ មិនត្រូវ មានការកេងប្រវញ្ច័ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួននោះឡើយ ពោលត្រូវធ្វើផ្លូវខាងលើនេះ ប្រកបដោយស្ដង់ដារ និងលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។
ប្រធានការិយាល័យសាធារណការ និង ដឹកជញ្ជូនខណ្ឌមានជ័យ លោកឡាយ ជ ដែលមានវត្ដមានក្នុងការត្រួតពិនិត្យផ្លូវមួយខ្សែនេះ ក្រុមការងាររបស់លោក បានចូលរួមសហការជាមួយក្រុមបច្ចេកទេស ដើម្បីសម្រេចបានផ្លូវមួយខ្សែខាងលើ នាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ជូន ប្រជាពលរដ្ឋជាសមិទ្ធផលថ្មីមួយទៀត។