Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រយៈពេល ១៥ថ្ងៃ គ ជ ប នឹង​ពិនិត្យ​បេក្ខជន​ ក្នុង​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការង

$
0
0

ភ្នំពេញ៖ ការទទួលពាក្យ ក្នុងការជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.ប បានបញ្ចប់ហើយ ដោយទទួលបាន១២៤រូប។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប  បានបិទឈប់ទទួលពាក្យសុំចូលបំរើការជាអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.បហើយ កាលពីម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយមានអ្នកដាក់ពាក្យចំនួន២០៤រូប។

លោកបណ្ឌិត ហង្ស ពុទ្ធា មន្ត្រីនាំពាក្យរបស់ គ.ជ.ប បានថ្លែងប្រាប់មជ្ឈមណ្ឌលពត៌មានដើមអំពិលតាមរយះទូរស័ព្ទថា  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន បញ្ចប់ការទទួលពាក្យសុំឈរឈ្មោះធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប ហើយនៅម៉ោង ៥៖៣០នាទីថ្ងៃទី២៦ ឆ្នូ នេះ ដោយទទួលបានពាក្យ ចំនួន១២៤រូប ក្នុងចំណោមពាក្យដែលបានចែកចំនួន២០៤ ។ ក្នុងនោះអ្នកសុំឈរឈ្មោះក្នុងតំណែងជាអគ្គលេខាធិការមាន ២៤រូប នឹងអ្នកសុំឈរឈ្មោះក្នុងតំណែងជាអគ្គលេខាធិការរងមានចំនួន១០០រូប ។

មន្ត្រីនាំពាក្យគ.ជ.ប រូបនេះបានបញ្ជាក់បន្ថែមថា«ក្រោយពីបិទបញ្ចប់ការទទួលពាក្យ គ.ជ.ប នឹងកំណត់ពេលវេលាដើម្បីជួបប្រជុំគ្នា វិនិច្ឆ័យ ជ្រើសរើស ហើយលទ្ធផលនឹងចេញ នៅចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ»។

លោកបានបន្ថែមទៀតថា បេក្ខជនដាក់ពាក្យមានចំរុះ មកពីខាង សង្គមស៊ីវិល បញ្ញវ័ន ហើយនឹងមានខាងគណបក្ស នយោបាយក៏មានដាក់មកដែរ ហើយក្នុងចំនោម បេក្ខជនទាំងនោះ ក៏មាន លោក ទេព នីថា អគ្គលេខាធិការគ.ជ.បចាស់ និងលោកសុ កុលៈទិប៉ោ អគ្គលេខាធិការរង ក៏មានដាក់ពាក្យសុំឈរឈ្មោះដែរ។
សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសជ្រើសរើស អគ្គលេខាធិការចំនួន ០១រូប នឹងអគ្គលេខាធិការរង ចំនួន០៤រូប ដើម្បីបម្រើការងារ នៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ ដោយចាប់ទទួលពាក្យចាប់ពី ថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥៕


Viewing all articles
Browse latest Browse all 8042

Trending Articles