ក្រុងឡុងដ៏៖ គ្រូបង្វឹក្លិបបិសាចក្រហមលោក Van Gaal បាននិយយាថា «គាត់គួរតែចាកចេញ ដោយខ្លួនឯង » បន្ទាប់ពីក្លិបបិសាចក្រហម Man Utd ចាញ់ក្លិប Stoke City ដោយលទ្ធផល ២-០ កាលពីរាត្រីយប់មិញ ហើយក្លិបបានថ្នោលទោល ចំពោះគាត់ ដែលចាញ់ជាប់គ្នារហូត ដល់ទៅ ៤ដងនោះ ។ នេះបើតាមការចុះផ្សាយរបស់ BBC ។
គ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះ កំពុងរងសម្ពោធយ៉ាងខ្លាំង ដោយរដូវកាលនេះ ធ្វើឲ្យក្លិបបិសាចក្រហម Man Utd បរាជ័យ ៧ដង បង្កើតឲ្យមានសំណួរថា តើលោកនឹងត្រូវគេបណ្តេញចេញពីក្លិបដែរទេ ?
នៅមុខអ្នកសារព័ត៌មាន បន្ទាប់ពីចាញ់ ក្លិប Stoke City នៅរាត្រីយប់មិញនេះ អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់ បាននិយាយថា «អ្វីគ្រប់យ៉ាងខ្ញុំត្រូវការពិភាក្សាជាមួយនឹង ប្រធានប្រតិបត្តិរបស់ក្លិប មិនមែនជាអ្នកនោះទេ» ។ លោកបានបន្ថែមទៀតថា «ក្លិបមិនដែលនិយាយ បណ្តេញខ្ញុំឡើយ ហើយអ្វីដែលខ្ញុំធ្វើគ្រប់យ៉ាង គឺដោយខ្លួនឯង ប៉ុន្តែខ្ញុំក៏ជាមនុស្សម្នាក់គត ដែលចង់និយាយទៅកាន់ ក្រុមប្រឹក្សាភិបាលក្រុម Manchester United រួមទាំងសមាជិក និងអ្នកលេងរបស់ខ្ញុំ ហើយក៏នៅតែមិនមែនជាអ្នក» ។
ក្លិបបិសាចក្រហមបច្ចុប្បន្នបានធ្លាក់មកកាន់លេខរៀងទី ០៦ នៃតារាង ដោយ១៨ ប្រកួតមានពិន្ទុក្នុងដៃ ២៩ ពិន្ទុ តែប៉ុណ្ណោះ ដែលពិន្ទុនេះ វាកំពុងប្រហាក់ប្រហែល ទៅនឹង David Moyes គ្រងតំណែងកន្លងទៅ ។
Van Gaal បានបន្តថា ប្រធានក្លិបមិនដែល និយាយជាសាធារណៈថា បណ្តេញនោះទេ តែអ្វីទាំងអស់នេះ វាបែរជាឭពីក្រៅមកវិញ ប៉ុន្តែបើចេញពីក្លិបមែន គួរតែលោក ដើរចេញដោយខ្លួនឯង ។
ក្នុងនោះដែរលោកបានបន្ថែមទៀតថា កីឡាកររបស់ខ្លួនលេងបានយ៉ាល្អណាស់ ក្នុងការប្រកួតនៅរាត្រីយប់មិញ ដោយពួកគេបានសហការណ៍គ្នា ដើម្បីទំលាយសំណាញ់ គូប្រកួតឱកាសហុចឲ្យដែរ តែធ្វើមិនបានសម្រេច តែសម្រាប់ថ្ងៃច័ន្ទ ដែលត្រូវទទួលក្លិប តោខៀវក្នុងទឹកដី យើងនឹងឈ្នះ ជាមិនខានឡើយ។
ក្នុងរាត្រីយប់មិញនេះដែរ ក្លិបដែលរងការលត់យ៉ាងខ្លាំងជាងបិសាចក្រហមទៅទៀតនោះគឺ ក្លិបកាំភ្លើងធំ Arsenal ដោយចាញ់ Southampton នៅក្រៅទឹកដី ក្នុងលទ្ធផល ៤-០ ឯណោះ ដែលគ្មានឱកាសឈរក្នុងកំពូលតារាងបានឡើយ ។ បច្ចុប្បន្ន កាំភ្លើងធំ ឈរនៅលេខរៀងទី០២ នៃតារាង ៣៦ ពិន្ទុ ហើយក្លិប Leicester City នៅតែបន្ត ឈរនៅលេខរៀងទី០១ ដោយមាន ៣៨ ពិន្ទុ បើទោះបីជាយប់មិញ ចាញ់ហង្សក្រហម Liverpool ដោយលទ្ធផល ១-០ ក្តី ៕