Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៃ សម្រេច បិទស្ថានទូត បីថ្ងៃនៅមីយ៉ាន់ម៉ា ដោយសារការតវ៉ា

$
0
0

រ៉ង់ហ្គូន៖ ស្ថានទូតថៃ ប្រចាំទីក្រុងរ៉ង់ហ្គូន របស់សហភាពមីយ៉ាន់ម៉ា បានសម្រេចបិទសេវាកម្ម របស់ខ្លួនជា បណ្តោះ អាសន្នរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះតទៅ ដោយសារតែមើលឃើញ នូវការតវ៉ា នៅពីមុខអគារស្ថានទូត ដែលនាំឲ្យមន្ត្រីទូត និង បុគ្គលិក នានា មិនអាចចូលទៅបំពេញការងារបាន។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា បើទោះបីជាស្ថានទូតបិទ ជាបណ្តោះ អាសន្នក៏ដោយ ប៉ុន្តែ ក្នុងករណី ចាំបាច់ណាមួយនោះ ស្ថានទូត នឹងអនុញ្ញាតឲ្យមានការផ្តល់ ទិដ្ឋាការពិសេស នៅតាមបណ្តាស្ថាន កុងស៊ុលនានា ដូចជាការចេញទៅព្យាបាលជំងឺ នៅបរទេស និង ការបំពេញកិច្ចការងារ មនុស្សធម៌ជាដើម។

គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ា រួមទាំងព្រះសង្ឃ រាប់រយអង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅពីមុខ ស្ថានទូតថៃ ប្រចាំ ទីក្រុងរ៉ង់ហ្គូន រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីប្រឆាំងទៅនឹង សាលក្រមរបស់ តុលាការថ្នាក់ខេត្ត សាមុយ របស់ប្រទេស ដែលកាត់ទោសប្រហារជីវិត កម្មករចំណាក ស្រុករបស់មីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋមួយចំនួន។

យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍មុននេះ មន្ត្រីទូតតំណាងថៃ នៅទីក្រុងរ៉ង់ហ្គូន បាន សន្យាថា នឹងនាំយក ការទាមទារ របស់ប្រជាជនភូមាទាំងនោះ ទៅទូលថ្វាយព្រះមហាក្សត្រ ថៃ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើ ទៅរួច។ បន្ថែមពីនេះ ស្ថានទូតថៃ ក៏បានស្នើឲ្យ ជនជាតិថៃ នៅមីយ៉ាន់ម៉ាទាំងអស់ មានការប្រុងប្រយ័ត្ន ពីសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>