កំពត៖ លោកខូយ ឃុនហ៊ួរ អភិបាលខេត្ត និងភរិយា លោកស្រី អ៊ុន សុគន្ធា តំណាងរាស្ក្រមណ្ឌលកំពត ព្រម
ទាំងមន្ត្រីនៅតាមស្ថាប័ន នានាជុំវិញខេត្តយ៉ាង ច្រើនកុះករ នាព្រឹកថ្ងឺទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញ និងចូលរួមក្នុងពិធីដាំកូនឈើ និងបើកច្រករបៀង នៃបង្គោលព្រំដែនលេខ៣១៤ ចំណុចព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
កូនឈើដែលត្រូវដាំនៅចំណុចជុំវិញបង្គោលព្រំដែនគោក លេខ៣១៤ ជាប់ព្រំប្រទល់កម្ពុជា វៀតណាម ក្នុងនោះរួមមាន កូនដើមត្នោត ចំនួន៣១៤ដើម និងកូនស្ងាវ ៣១៤ដើមដែរ លេខ(៣១៤)ជានិមិត្តរូប និងតំណាងឲ្យបង្គោលព្រំដែនលេខ៣១៤នេះ៕