ភ្នំពេញ៖ សម្រាប់ថ្មីនេះ ដែលឈានចូលមកដល់ប៉ុន្មានម៉ោងទៀតនោះ ប្រធានគណបក្សយុវជនកម្ពុជា ដែលគ្រោង នឹងបង្កើតសម្រាប់ ប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត លោក ពេជ្រ ស្រស់ បានទទូចឲ្យអ្នកនយោបាយ រូបរួមគ្នា ដោះស្រាយបញ្ហាទំាងអស់ដើម្បីជាតិនិងប្រជាជជន។
លោកបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ថា «ខ្ញុំ គិតប្រាថ្នាថាបើ ឆ្នាំចាស់កន្លងហួសទៅហើយ ចង់យកគំនិតថ្មី ចិត្តថ្មីមកដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ។
សូមឲ្យអ្នកនយោបាយទំាងអស់ ទម្លាក់ចោលចិត្តគុំគួនពិសេសជេរគ្នា ដើម្បីកេងចំណេញ នយោបាយ ដើម្បីអង្គុយតុចរចា ដោះស្រាយបញ្ហារបស់ជាតិរួមគ្នា ។ គំនិតច្រើនដោះស្រាយ គំនិតបុគ្គល គំនិតក្រុមដោះស្រាយមិនចេញទេ។ ដូច្នេះសុំឲ្យអ្នក នយោបាយដែលមានសំឡេងគំាទ្រ ឬជាប់ឆ្នោតក្នុងសភា និងអ្នកនយោបាយដែលទើបតែបង្កើតថ្មីៗ មេត្តាដាក់ចិត្តចុះ នៃចិត្ត ចង់ឈ្នះ កេងចំណេញនយោបាយ គ្រប់រូបភាពនោះ ដាក់ចិត្តចុះដើម្បីរួមគ្នាដោះស្រាយប្រទេស ឲ្យមានការអភិវឌ្ឍន៍បានលឿន»។
ជាមួយគ្នានោះដែរ លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយវ័យក្មេងមួយរូប ដែលទើបនឹងរះនោះ បានថ្លែង ថា គណបក្សប្រឆំាង និងគណបក្សកាន់អំណាចពេលកន្លង មកឈ្លោះប្រកែកគ្នា ដើម្បីកេងចំណេញនយោបាយ ដោយឲ្យប្រជាពលរដ្ឋទទួលស្គាល់ខ្លួន។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ជាយូរមកហើយ ហើយក៏គ្មានការបែកបាក់នោះទេ។
ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសសេរលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកនឹងខិតខំខ្លួនឯង ធ្វើយ៉ាងណាឲ្យជនជាតិខ្មែរគ្រប់គណបក្ស និងគ្រប់និន្នាការនយោបាយ ជានាគ្នា ស្រុះស្រួលគ្នា និងពួតដៃគ្នា ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ និងថែរក្សាជាតិមាតុភូមិរបស់យើង ឲ្យបាននៅគង់វង្សជានិរន្តរ៍ ហើយរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិមាតុភូមិរបស់យើង ឲ្យកាន់តែរុងរឿងល្អប្រសើរ៕