Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌមានជ័យ បើកយុទ្ឋនាការ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួមទប់ ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ របស់ រាជរដ្ឋាភិបាល និងអនុវត្តន៍ តាមអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍» នោះ នៅព្រឹកព្រលឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ រួមជាមួយកម្លាំង នគរបាលចរាចរណ៍ខណ្ឌ សហភាពសហព័ន្ឋយុវជនខណ្ឌ យុវជនកាកបាទ យុវជនកាយរិទ្ឋ បានបើក យុទ្ឋនាការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក  ដល់ ប្រជាពលរដ្ឋ ទាំងការធ្វើ ដំណើរតាមម៉ូតូ និងតាមរថយន្ត លើដងផ្លូវជាតិលេខ២  ។

យុទ្ធនាការ ចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោក  នៅតាមដងផ្លូវខាងលើនេះ បានធ្វើឡើង ក្រោមការណែ នាំផ្ទាល់ ពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ ។

យុទ្ធនាការ ខាងលើនេះធ្វើឡើង ក្នុងគោលបំណងពញ្ញាក់អារម្មណ៍ និងស្មារតី របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដែលកំពុង នាំគ្នា ល្មើសនឹងច្បាប់ចរាចរណ៍ជើងគោក ដោយមិនបានបំពាក់នូវមួកសុវត្ថិភាពពេលធ្វើដំណើរ ម៉ូតូមិនបាន បំពាក់កញ្ជក់ មើល ក្រោយត្រឹមត្រូវ លើសពីនេះ គឺបើកបរស្ថិតក្នុងហួសល្បឿនកំណត់ និង បើកបរដោយមិនគោរពទៅតាមស្លាកសញ្ញា ក៏ដូចជា ភ្លើងស្តុបចរាចរណ៍នានា តាមដងផ្លូវតូចធំ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្ត ជាដើម  ។

ក្នុងឱកាសផ្សព្វផ្សាយខាងលើនេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានមានប្រសាសន៍អោយដឹងថា ថ្ងៃនេះក្នុងនាម អនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ យើងខ្ញំុពិតជាមាន សេចក្តីសោមនោសរីករាយយ៉ាងក្រៃលែងបំផុត ដែល បាន ប្រារព្ធពិធីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ជើងគោកថ្មី ជូនបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែមកាន់តែជ្រាលជ្រៅ ។ លោក អភិបាលរងបន្តថា ក្នុងនាមអនុសាខាកាក ក្រហមប្រចាំខណ្ឌ ក៏ដូចជាជំនួសមុខអោយអាជ្ញាធរខណ្ឌមានជ័យ កងកម្លាំងនគរបាល មន្ត្រីរាជការ លោកសំុស្នើអោយបងប្អន ប្រជាពលរដ្ឋទាំងអស់គ្នា ធ្វើយ៉ាងណា ត្រូវគោរពច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួន ទាំងអស់ គ្នា ក្នុងឱកាសឆ្នាំថ្មី ២០១៦ ដើម្បីកាត់បន្ថយគ្រេាះថ្នាក់ចរាចរណ៍ ដែលតែងតែ បង្កអោយមានមនុស្សរងរបួស និងស្លាប់  និង លុបបំបាត់ភាព គ្មានសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការបើកបរតាមដងផ្លូវសាធារណៈ ពីសំណាក់អ្នក បើកបរយានយន្តគ្រប់ប្រភេទ ។ លើសពីនេះការគោរពច្បាប់ គឺជាជ្រុងតែមួយ ដែលតម្រង់គោលដៅ អោយបុគ្គលបើកបរទាំងអស់ បើកបរដោយ ភាព ត្រឹមត្រូវ ប្រកបទៅដោយឆន្ទះខ្ពស់ ក្នុងការធ្វើដំណើរ អោយសមស្របទៅឃ្លាមួយថា « បើកបរដោយការទទួលខុសត្រូវ គឺជាការ គោរពអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ » ។

លោកអភិបាលរង បញ្ជាក់ថា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីប្រែក្លាយទីក្រុងយើង អោយមានសន្តិសុខសុវត្ថិភាពលើដងផ្លូវ និងសណ្តាប់ខ្ពស់ក្នុងការបើកបរ ដើម្បីបញ្ចៀសការកកស្ទះនានា អោយដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រែក្លាយជាផ្លូវ ដែលមាន សោភ័ណ្ឌភាព និង ហេដ្ឋារចនាសម្ព័ន្ធប្រកបទៅដោយភាពស្រស់បំព្រង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃមុខជានិរន្តន៍ភាព ។

លោក អភិបាលរងខណ្ឌ បានថ្លែងទៀតថា ក្រោយពីមានណែនាំ ពីសំណាក់
លោក អភិបាលរាជធានីភ្នំពេញ លើការផ្សព្វផ្សាយ និងពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បី កាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវនោះ អាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៤ រួមនឹងយុវជនកាកបាទក្រហម យុវជនកាយរិទ្ឋ
កម្លាំង នគរបាល ដង្ហែក្បួន ផ្សព្វផ្សាយ អមដោយ បដាកាកបាទក្រហម ដែលមានអត្ថន័យទូលំទូលាយ
អប់រំ ដល់ អ្នកដំណើរដែលមិន ទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត និង យានយន្ត របស់ពួកគេ ចាប់ពីចំណុចគល់ ស្ពានអាកាសក្បាលថ្នល់ រហូតដល់ព្រំប្រទល់ ខេត្តកណ្តាលត្រង់រង្វង់មូលព្រះនរាយណ៍ ដោយមានព្រះសង្ឃ សូត្រធម៌រំដោះគ្រោះតាមដងផ្លូវជាតិលេខ២ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>