Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កងទ័ពកម្ពុជា ត្រៀមខ្លួន ប្រកួតកីឡាយោធា នៅថ្ងៃ ៦មករា ប្រចាំឆ្នាំ២០១៦

$
0
0

ភ្នំពេញ៖ កងទ័ពជើងគោក កម្ពុជាចំនួន១៣អង្គភាព ចំណុះអោយ ក្រសួងការពារជាតិ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ នឹងធ្វើការប្រកួតកីឡា យោធាលក្ខណៈមិត្តភាពមួយ នៅសាលានាយទាហានសកម្មត្មាតពង ដែលមួយអង្គភាពមានគ្នាចំនួន១0នាក់ ធ្វើការប្រកួតលើ៣វិញ្ញាសារ។

ថ្លែងក្នុងកម្មវីធីទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព ប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា កម្មវិធីប្រកួតកីឡាយោធា ប្រចាំឆ្នាំនេះពិតជា មានសារៈប្រយោជន៍ខ្លាំងណាស់ គឺធ្វើឲ្យកងទ័ពរឫអង្គភាពនីមួយៗ បានស្គាល់គ្នា រឹតចំណងកងទ័ព និងកងទ័ព ហើយមួយវិញទៀតបាន ធ្វើឲ្យកងទ័ពបានធ្វើការផ្លាស់ប្តូរ បទពិសោធន៍ រវាងកងទ័ពជំនាញ នឹងទ័ពថ្មើរជើង  អ្វីដែលសំខាន់ជាងនេះ គឺការបង្កើតនូវផ្នត់គំនិតដល់ប្រជាជន នៅក្នុងប្រទេសរបស់យើងឲ្យ គាត់ចាប់អារម្មណ៍ ថាតើកងទ័ពគេធ្វើការងារ អ្វីខ្លះ តើកងទ័ពគេបានធ្វើការហ្វឹកហាត់អ្វីខ្លះ តើកងទ័ពគេមានជំនាញអ្វីខ្លះ ដើម្បីធ្វើការងារការពារជាតិមាតុភូមិ។

អនុប្រធានគណៈកម្មការរៀបចំការប្រកួត លោកឧត្តមសេនីយត្រីមាស សុភារិទ្ធ បានបញ្ជាក់បន្ថែមថា៖ ក្នុងការប្រកួតនេះត្រូវបានបែងចែកជា ៣ប្រភេទអាយុ គឺ ប្រភេទ១៖មិនកំណត់អាយុនោះទេ ដែលអនុវត្តន៍លើ៣វិញ្ញាសារ រួមមាន ទី១រត់ចំងាយប្រវែង៦គីឡូមែត្រ នឹងទី២ បាញ់ស៊ីប ៣កាយវិការ និង ទី៣រត់ឆ្លងឧបសគ្គយោធា ចំនួន១៤ឧបសគ្គ ។ ប្រភេទ២៖មានអាយុចាប់ពី២៩ -៣៩ឆ្នាំ មាន៣វិញ្ញាសារដែរគឺ ទី១សែងហ្វ្រង់ការទម្ងន់៥០គីឡូក្រាមរត់ចំងាយ២គីឡូម៉ែត្រ ទី២បាញ់ស៊ីប៣កាយវិការ ទី៣ឆ្លងឧបសគ្គខ្សែរពួរ។ ប្រភេទ៣៖មានអាយុចាប់ពី៤០ឆ្នាំឡើងទៅ អនុវត្តន៍៣វិញ្ញាសារដូចគ្នាគឺទី១រត់ចំងាយ៣គីឡូម៉ែត្រ ទី២ បាញ់ស៊ីប២កាយវិការ នឹងទី៣ គឺចោលគ្រាប់បែក។លោកបានបន្ថែមទៀតថា លក្ខ័ណ្ឌនៃការប្រឡងមាន ឯកសណ្ឋានប្រយុទ្ធ ពាក់វ៉ាឡូទម្ងន់៥កីឡូក្រាម មួកដែក ទូសៀ នឹងកាំភ្លើងAK មួយដើម។

សូមជំរាបថា ជារៀងរាល់ឆ្នាំកងទ័ព កម្ពុជា តែងប្រារពពិធីប្រកួតកីឡាយោធាមិត្តភាពមួយ នៅថ្ងៃទី៦ ខែមករា រាល់ឆ្នាំ ដើម្បីអបអរសាទរថ្ងៃកំណើត ៧ មករា ឆ្នាំ១៩៧៩ និង៧ មករា ឆ្នាំថ្មី ហើយកម្មវិធីនេះដែរ ក៏បានរួមចំណែកធ្វើឲ្យ កងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់មានសាមគ្គីភាព នឹងទំនាក់ទំនងគ្នាយ៉ាងជិតស្និត ក្នុងន័យគ្រួសារ កងទ័ពខ្មែរតែមួយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles