វីលីងតោន ៖ អ្នកឡើងភ្នំពីរនាក់ ដែលជាជនជាតិអូស្ត្រាលី បានធ្លាក់ស្លាប់នៅភ្នំ Southern Alps របស់ ប្រទេសញ៉ូវហ្សេលែន បើតាមអាជ្ញាធរ ក្នុងតំបន់បានប្រាប់ឲ្យ អ្នកសារព័ត៌មាន ដឹងនៅថ្ងៃ សៅរ៍ទី ២ ខែមករា ឆ្នាំ២០១៦ នេះ។
យោងតាមសេចក្តីរាយការពី Chanel NewsAsia បានឲ្យដឹងនៅ ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៦ នេះថា អ្នកឡើងភ្នំដែលបាន ធ្លាក់ស្លាប់មានឈ្មោះ Stuart Jason Hollaway អាយុ ៤២ឆ្នាំ និងដៃគូរបស់ខ្លួនភេទស្រី ឈ្មោះ Dale Amanda Thistlethwaite អាយុ៣៥ឆ្នាំ ហើយអ្នកទាំងពីរ មកពីទីក្រុងមែលប៊ន បានធ្វើដំណើរមកទី នេះដើម្បីឡើងភ្នំ នៅក្នុងប្រទេសញ៉ូវហ្សេលែន ។
អាជ្ញាធរក្នុងតំបន់លោក Dave Gaskin បានប្រាប់ឲ្យដឹងថា លោក Hollaway គឺជាអ្នកដែលមានបទពិសោធន៍ឡើង លើភ្នំខ្ពស់ៗនៅក្នុង ប្រទេសញូវហ្សេលេន ។
សាកសពអ្នកឡើង លើភ្នំទាំងពីរនាក់នេះត្រូវបាន គេរកឃើញនៅក្បែរគ្នា និងជឿជាក់ថាពួកគេបានធ្លាក់ស្លាប់ នៅកន្លែងបោះជំរុំ ស្ថិតនៅកម្ពស់ ៣៣០០ ម៉ែត្រនៅជិតភ្នំ Mount Silberhorn កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ។
សូមបញ្ជាក់ផងដែរថា អ្នកឡើងភ្នំដែលមកពីមែលប៊ននាង Nicola Anne Andrews អាយុ២៩ឆ្នាំក៏បានស្លាប់ក្នុងតំបន់ភ្នំ Southern Alps នេះកាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ ៕