Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យុទ្ឋសាស្រ្ត​បង្កើន អាសនៈ​ឃុំសង្កាត់ នឹងធ្វើឡើង​ក្នុង​សន្និបាត​ គណៈកម្មាធិការ កណ្តាល CPP លើក​ទី៣៩​

$
0
0

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាល របស់ គណបក្សប្រជាជនកម្ពុជា លើកទី៣៩ ក្នុងអាណត្តិទី៥ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ មករា ឆ្នាំ២០១៦ខាងមុខនេះ។ មន្រ្តីដែលចូលរួម គឺមានតែសមាជិកសមាជិកា របស់គណៈកម្មាធិការកណ្តាល របស់បក្ស ចំនួន ៥៤៥ រូបប៉ុណ្ណោះ។                  កម្មវិធីពិសេសរបស់ បក្សកាន់អំណាចនេះ ធ្វើឡើងក្រោយ ២ថ្ងៃ បន្ទាប់ពីថ្ងៃរំលឹកខួបលើកទី ៣៧ នៃជ័យជំនះ៧មករា២០១៦។

អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មិនបានបញ្ជាក់លំអិត ពីរបៀបវារៈសំខាន់ៗ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នឹងលើកឡើងពីផែនការធ្វើអោយអស់ពីលទ្ឋភាព តាមដែលអាចធ្វើទៅបាន ក្នុងអាណត្តិទី៥នេះ ដើម្បីបង្កើនអាសនៈបក្សកាន់អំណាច នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ឆ្ពោះទៅរកជ័យជំនះថ្នាក់ជាតិឆ្នាំ២០១៨។

លោកបញ្ជាក់” យើងមិនអាចប៉ាន់ស្មានបានទេគ្រាន់តែជាទំលាប់ទៅ គឺបូកសរុបលទ្ឋផលការងារនិងសភាពការណ៍នយោបាយ ក្នុងរយៈពេលកន្លងទៅនេះ ហើយនឹងលើកទិសដៅ អនុវត្តន៍ការងារបក្ស នឹងឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨ ជាធម្មតាមិនមែនតែគណបក្សប្រជាជនកម្ពុជាទេ គឺគ្រប់តែគណបក្សនឹងតែង ចង់ឈ្នះឆ្នោតទាំងអស់ ប៉ុន្តែដោយឡែក គណបក្សប្រជាជនកម្ពុជា មិនដាក់កំរិតថា យកប៉ុន្មានអាសនៈ ឬប៉ុន្មានអាសនៈទេ ក៏ប៉ុន្តែយើងខិតខំធ្វើអោយ អស់លទ្ឋភាពតាមដែលអាចធ្វើ ទៅបានក្នុងការអនុវត្តន៍ កម្មវិធីនយោបាយ របស់គណបក្ស ក្នុងអាណត្តិទី៥នេះ  ដើម្បីអោយទទួលបាន លទ្ឋផលជាផលប្រយោជន៍ ជូនដល់ពលរដ្ឋ និងជាតិយើង ដើម្បីអោយពលរដ្ឋមើលឃើញ អំពីគុណសម្បត្តិ និងស្នាដៃ របស់គណបក្សប្រជាជន ហើយលោកនឹង បន្តការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជន អោយកាន់អំណាចតទៅទៀត នៅឆ្នាំ២០១៨”។

សូមជំរាបថា អាសនៈក្នុងក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន១៦៣២ ក្នុងនោះបក្សកាន់អំណាចទទួល ប្រមាណ ១៦០០ អាសនៈឃុំសង្កាត់ បក្សប្រឆាំងវិញមាន ប្រមាណជិត ៣០អាសនៈ និងគណបក្សហ្វុនស៊ីនប៉ិច ប្រមាណជា ២៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>