ភ្នំពេញ៖ ប្រភពក្រៅផ្លូវការមួយ អោយដឹងថា នៅចុងខែមករាឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូអញ្ជើញ ទៅចូលរូម ក្នុងមហាសន្និបាត បក្សកុំមុន្និសវៀតណាម លើកទី១២ នៅឯប្រទេសវៀតណាម។ មហាសន្និបាតបក្សកុំមុន្និស វៀតណាមលើកទី១២ គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨មករាខាងមុខ។
តាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្តថា លោកមិនទាន់បានទទួលព័ត៌មាននេះ នៅឡើយ ប៉ុន្តែជាធម្មតា បើប្រទេសជាមិត្តអញ្ជើញ ថា្នក់ដឹកនាំកម្ពុជា នោះថ្នាក់ដឹកនាំកម្ពុជានឹងទៅចូលរួម។
លោកសុខ ឥសាន្តបន្ថែម ” ខ្ញុំមិនទាន់ដឹងរឿងនឹងទេ ក៏ប៉ុន្តែជាទំលាប់គឺថា បណ្តាបក្សប្រទេសជាមិត្ត តែងតែអញ្ជើញថ្នាក់ដឹកនាំ គណបក្សប្រជាជនចូលរួម បាទដូចជាឡាវ ដូចជាបណ្តាលប្រទេស មួយចំនួនទៀត តែងតែអញ្ជើញថ្នាក់ដឹកនាំ ទៅចូលរួមជាការរឹតចំណង មិត្តភាពសាមគ្គីភាព សហប្រតិបត្តិការ រវាងគណបក្ស និងគណបក្ស ដើម្បីអោយវាមាននិរន្តរភាព រវាងពលរដ្ឋ និងប្រទេសអោយកាន់តែ មានការរីកចំរើន នឹងទទួលបានលទ្ឋផលជាវិជ្ជមាន មិនមានរឿងអ្វីចំឡែកទេបាទ ធម្មតាមហាសន្និបាតរបស់កម្ពុជាយើង បើសីនជាណាគណបក្សប្រជាជន ធ្វើមហាសន្និបាត ក៏មានតំណាង ពីបណ្តាបក្សប្រទេសជាមិត្តចូលរួម”៕