Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកស្រុក​ព្រៃវែង​ ចាប់សត្វ​ស្លាបព្រៃ​ យកមក​លក់​ក្នុងផ្សារ​ រៀងរាល់​ថ្ងៃគ្មាន​ការ​ទប់ស្កាត់​

$
0
0

ព្រៃវែង៖ ជារៀងរាល់ថ្ងៃ គេតែងឃើញអ្នកស្រុក យកសត្វស្លាបព្រៃមកដាក់ លក់នៅក្នុងផ្សារក្រុង ព្រៃវែងជាប្រចាំ ពេលខ្លះអាចមាន រហូតដល់ទៅជាង ១០ គីឡូក្រាម ក៏មាន ខណៈសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់។

សត្វស្លាបស្ទើគ្រប់ប្រភេទ ដែលអ្នកស្រុកបានទិញ ពីព្រានព្រៃយកមកលក់ដូរ ជាសារធារណនៅក្នុងផ្សារព្រៃវែង នោះមាន សត្វចាប លលក កុក ក្រសារ ននាល ខ្វែក ទាព្រៃ ត្របកត្រពាំង និងសត្វស្លាបជាច្រើន ប្រភេទទៀត គិតជាមធ្យមប្រមាណ ជា១០គីឡូក្រាម ក្នុងមួយថ្ងៃៗ។

ការលក់សត្វព្រៃនេះ ពួកគាត់លើកឡើងថា ជាទន្លាប់ដោយសារ ពេលយប់ អ្នកបរបាញ់ ដាក់អន្ទាក់យកសត្វ មកលក់ដល់ផ្ទះគាត់ ម្ល៉ោះហើយគាត់ក៏ទិញ យកមកលក់បន្ត។ បើឲ្យពួកគាត់ឈប់លក់លុះត្រាតែ ទៅហាមអ្នកបរបាញ់ ដាក់អន្ទាក់ អ្នកដើរឆ្លុះពេលយប់ទៅ ទើបអត់មានសត្វលក់។

កន្លងមកអ្នកលក់សត្វស្លាប នៅផ្សារព្រៃវែងបាន ឈប់លក់មួយរយៈ ដោយសារ អង្គការវ៉ាលអេត ចុះមកចាប់នឹងធ្វើកិច្ច សន្យាឲ្យឈប់លក់ ក៏ប៉ុន្តែសកម្មភាពនោះ បានស្ងប់ស្ងាត់តែមួយរយៈខ្លីតែប៉ុណ្ណោះ ក៏ស្រាប់តែកម្រើកឡើងវិញលើសដើមទៅទៀត។

ប្រជាពលរដ្ឋនាំគ្នានិយាយថា បើសកម្មភាពចាប់សត្វព្រៃសម្លាប់យកមកលក់ជាសាធារណៈ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធបែបនេះ ថ្ងៃខាងមុខសត្វស្លាប នៅក្នុងតំបន់នេះនឹងមហន្តរាយ អស់ជាមិនខាង ហើយពពួកសត្វល្អិតចង្រៃ នឹងកើតមានយ៉ាងច្រើន បំផ្លាញដល់ផលដំណាំ របស់ប្រជាកសិករ។

ជុំវិញការលក់សត្វស្លាប នៅក្នុងផ្សារក្រុងព្រៃវែងនេះ លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានប្រាប់អ្នកយកព័ត៌មានព្រឹកថ្ងៃទី ០៣ មករា ឆ្នាំ ២០១៦នេះ
ថា មានអ្នកប្រាប់គាត់ច្រើន ហើយលើករណីលក់សត្វស្លាប ក្នុងផ្សារនេះ ហើយលោកនឹងចាត់មន្ត្រី របស់ចុះធ្វើការឡើងវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>