Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការ មិនឲ្យលោក សម រង្ស៊ី ឆ្លើយបំភ្លឺតាម អ៊ីនធើណេត ពុំមានការគៀបសង្កត់ ពីCPPឡើយ

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន្ត បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ថា ក្នុងករណីដែលតុលាការ មិនអនុញ្ញាតឲ្យ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ឆ្លើយបំភ្លឺតាមប្រព័ន្ធអ៊ីនធើណេត តាមរយៈ Skype នោះ មិនមានការគៀប សង្កត់ពី គណបក្សប្រជាជនកម្ពុជានោះទេ។

លោក សម រង្ស៊ី កាលពីថ្ងៃទី២មករា បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ដើម្បីជៀសវាងកុំឲ្យចំណាយពេល និងសោហ៊ុយច្រើន លោកអាចឆ្លើយរាល់សំណួរ របស់តុលាការ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះដែរ ដែលក្នុងនោះ អាចប្រើប្រព័ន្ធទំនាក់ទំនង Skype”។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថាតាមនីតិវិធីរបស់តុលាការ គឺមិនអនុញ្ញាតឲ្យលោក សម រង្ស៊ីបំភ្លឺតាមអ៊ីធើណេតនោះទេ ។ ដូច្នេះ លោក សូមឲ្យ លោក សម រង្ស៊ី មកឆ្លើយបំភ្លឺនៅមុខតុលាការទៅ។

លោក បានបញ្ជាក់ថា “រឿងនេះ វាមិនមែនគៀបសង្កត់ពីគណបក្សប្រជាជនកម្ពុជា ឬពីរាជរដ្ឋាភិបាលទេ  គឺកើតឡើងពីផលវិបាកនៃទង្វើរបស់គាត់ ហើយទង្វើរបស់គាត់ គឺទង្វើលើ្មសច្បាប់ មិនមែនជាការសំដែងមតិ ដែលគាត់បានវាយប្រហារ ទៅលើមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មួយចំនួនដូចជា សម្តេច ហេង សំរិន និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងជាដើម”។

លោក សម រង្ស៊ី នឹងត្រូវឆ្លើយបំភ្លឺនៅសាលាដំបូង រាជធានីភ្នំពេញនាថ្ងៃទី៤ មករាស្អែកនេះ  ទាក់ទងទៅនឹងបទចោទប្រកាន់បរិហារកេរ្តិ៍ សម្តេច ហេង សំរិន  ប្រធានរដ្ឋសភាជាតិកម្ពុជា តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក។

លោក សុខ ឥសាន្តបានបន្តថា បញ្ហាដែលលោក សម រង្ស៊ីបង្កឡើងដែលនាំឲ្យមានបញ្ហាមិនចេះមិនចេះហើយ នៅក្នុងប្រទេសកម្ពុជា គឺក្នុងបំណង បញ្ឆេះកំហឹង ប្រជាពលរដ្ឋឲ្យមានការ ខឹងសម្បារជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋតែប៉ុណ្ណោះ  ។

សូមបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនដោយខ្លួនឯង ពីការតាមចាប់ខ្លួន ពីសំណាក់តុលាការ នៃប្រទេសកម្ពុជា ក្នុងសំណុំរឿង៣ធំៗគឺ បណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង , បណ្តឹងពាក់ព័ន្ធការបង្ហោះ ឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ក្លែងក្លាយ  និងចុងក្រោយ បណ្តឹងបរិហាកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា តាមរយៈ បណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងមក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>