ភ្នំពេញ ៖ នៅសាលាខេត្តព្រៃវែង រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តំណែងអភិបាលខេត្តព្រៃវែង ដោយក្នុងនោះលោក ជា សុមេធី អតីតជាអគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ទៅជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជំនួសលោកហាស់ សារ៉េត ដែលត្រូវចូលនិវត្តន៍ ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន ក្រុមប្រឹក្សា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕