Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Maybank ពង្រីកសាខាបន្ថែម នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ

$
0
0

ភ្នំពេញៈ មេយប៊ែង (Maybank) ដែលជា ធនាគារដ៏ធំ របស់ម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បានសម្ពោធបើកសាខាថ្មីមួយទៀត នៅតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ រាជធានីភ្នំពេញ ដែលជាសាខាទី១២ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ។

ចាប់តាំងពីឆ្នាំ១៩៩៣មក ធនាគារមេយប៊ែង បច្ចុប្បន្ននេះ មានសាខា៨ នៅរាជធានីភ្នំពេញ និង៤ទៀត នៅតាមបណ្តាខេត្តធំៗ ដូចជា សៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពង់ចាម ជាដើម

លោក លី ទៀនប៉ូ  នាយកប្រតិបត្តិ ធនាគារមេយប៊ែង ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “សាខាថ្មីនេះ គឺជាផ្នែកមួយ នៃការប្តេជ្ញា ដ៏យូរអង្វែង របស់យើង ក្នុងការពង្រីកវត្តមាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យសេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេស។ អ្វីៗទាំងអស់នេះ គឺស្របទៅតាមបេសកកម្ម របស់យើង គឺសេវាកម្មហិរញ្ញវត្ថុប្រកបដោយ អារ្យធ៌មទូទាំងអាស៊ី ក្នុងការបង្ក លក្ខណៈ ឲ្យកាន់តែងាយស្រួល នូវបម្រើសេវា ផ្នែកហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ី តាមរយៈការបង្ក លក្ខណៈឲ្យកាន់តែងាយស្រួល ដល់ប្រជាពលរដ្ឋទ ទួលបានសេវាកម្មហិរញ្ញវត្ថុ” ។

លោកបន្ថែមថា “យើងមានគោលបំណង បម្រើជូន ឧស្សាហកម្មទាំងអស់ ដែលស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ ដែលនឹងមាន តម្រូវការ ផ្នែកសេវាកម្ម ប្រតិបត្តិការធនាគារ ដូចជាហិរញ្ញប្បទាន សម្រាប់ ធ្វើពាណិជ្ជកម្ម និង ការគ្រប់គ្រងសាច់ប្រាក់។ យើងមានជំនឿថា នឹងមានតម្រូវ ការកាន់តែច្រើន ឡើង ដោយសារមានវត្តមាន របស់សហគ្រាសនានា ដែលពាក់ព័ន្ធនឹង ការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច តំបន់នេះច្រើន”  ។

លោក លី ទៀនប៉ូ មានប្រសាសន៍ថា មេយប៊ែងកម្ពុជា គ្រោងនឹងពង្រីបណ្តាញរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយ នៅក្នុងឆ្នាំ២០១៣ ដែលនឹងប្រែ ក្លាយទៅជាស្ថាប័ននាំមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅក្នុងតំបន់។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានបង្ហាញពីការគាំទ្រ ចំពោះការបើកសាខាថ្មីនេះ ដោយមានប្រសាសន៍ថា " ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី ក៏មានភាពល្អប្រសើរ ដោយសារទ្រព្យសកម្មរបស់ ធនាគារមានចំនួន ៣៤៩,៩៨ លានដុល្លារអាមេរិក កើនឡើងចំនួន ៦១,៣៤% ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០១១។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈការបើកសាខា(Maybank)នេះ នឹងជួយបង្កើនលទ្ធភាព របស់ធនាគារ ក្នុងការស្វែងរកប្រាក់ចំណេញ ក៏ដូចជាក្នុងការកេណ្ឌ ប្រមូលប្រាក់បញ្ញើ ពីអតិថិជនកាន់តែខ្លាំងឡើង ដើម្បីឲ្យស្របតាមសន្ទុះកើនឡើង នៃឥណទានទៅអតិថិជន" ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>