Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាអរគុណ ក្រសួងការងារថៃ ជួយសម្រួលពលករ កម្ពុជា ១៦ម៉ឺននាក់ ឲ្យក្លាយជាពលករ ស្របច្បាប់

$
0
0

ភ្នំពេញៈ ក្តីព្រួយបារម្ភពីការដែលរដ្ឋាភិបាលថៃ ប្រកាស បញ្ជូនត្រលប់ពលករកម្ពុជា ខុសច្បាប់ជាលក្ខណៈទ្រង់ ទ្រាយធំៗ នាពេលកន្លងមក នៅពេលនេះពលករទាំងអស់នោះត្រូវបានក្លាយខ្លួន ជាពលករស្របច្បាប់អស់ហើយ បន្ទាប់ពីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាជួយសម្រួលបំពេញបែបបទ តាមច្បាប់ត្រឹមត្រូវឡើងវិញ។

នៅឯកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ថៃលើកទី៨ សម្រាប់កិច្ចសហប្រតិបត្ដិការទ្វេភាគីពីថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០១២ នាក្រុងបាងកក ប្រទេសថៃ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង អរគុណក្រសួងការងារថៃ ដែល បានសម្រួលដល់ដំណើរការចេញប័ណ្ណ សម្គាល់អត្ដសញ្ញាណ CI ដល់ពលករកម្ពុជាចំនួនជាង ១៦០.០០០នាក់ ឱ្យទៅជាពលករស្របច្បាប់ ហើយបាន សម្រួលឱ្យក្រុមការងារក្រសួងមហាផ្ទៃកម្ពុជា ទៅផ្ដល់លិខិតឆ្លងដែនដល់ ពលករកម្ពុជា ដែលនៅសល់ ។ ភាគីទាំងពីរ បានឯកភាពសហការគ្នា ខិតខំលុបបំបាត់មេខ្យល់ ដែលនាំពលករ កម្ពុជាខុសច្បាប់ចូលទៅប្រទេសថៃ ។

លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានមានប្រសាសន៍ថា ការកើនឡើងចំនួនពលករកម្ពុជាទាំងស្របច្បាប់ និងខុសច្បាប់ចូលក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ ដោយសារការចាញ់បោកមេខ្យល់ ទាំងកម្ពុជា ទាំងថៃ ធ្វើការ ឃោសនាអូសទាញប្រជាពលរដ្ឋកម្ពុជា ដែលជួនកាលពេលទៅដល់ថៃ ទុកគ្នាចោល នាំឱ្យពលរដ្ឋទាំងនោះ រង ទុក្ខវេទនា ទទួលការចាប់ចងពីអាជ្ញាធរថៃ និងបញ្ជូនមក កម្ពុជាវិញ។

ទន្ទឹមហ្នឹងនោះ លោកឧបនាយករដ្ឋមន្ដ្រីក៏បានលើកឡើងពីទុក្ខលំបាកវេទនារបស់ពលករកម្ពុជាដែលចាញ់បោក មេខ្យល់ទៅធ្វើការលើទូកនេសាទថៃ ដែលកន្លងមក អង្គការទេសន្ដប្រវេសន៍អន្ដរជាតិ បានសហការជួយបញ្ជូន ពួកគេត្រឡប់មកកម្ពុជវិញ ។

ចំណែកឯ លោកឧបនាយករដ្ឋមន្ដ្រី ស៊ូរ៉ាពុង តុវិចាក់ចៃគូល បានមានប្រសាសន៍ថា កន្លងមកលោកជំទាវ យីង ឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីថៃ បានប្រគល់ការងារនេះឱ្យលោកដានមើល ស្ថានភាពពលករលើទូកនេសាទ ថៃ។ រដ្ឋាភិបាលថៃបានស្នើឱ្យមានកិច្ចសហការពីក្រុមហ៊ុនវេចខ្ចប់គ្រឿងសមុទ្រកុំឲ្យទិញគ្រឿងសមុទ្រពីទូកនេ សាទណា ដែលធ្វើបាបកម្មករ ហើយខិតខំចាប់ខ្លួនជនល្មើសយកមកផ្ដន្ទារទោសតាមច្បាប់ ។

លើសពីនេះទៅទៀត ការបង្កើតមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះ ភាគីថៃបានស្នើឱ្យភាគីកម្ពុជា ពិចារណា លើអនុស្សារណៈយោគយល់ ស្ដីពីការបង្កើតមជ្ឈមណ្ឌលសំចតសំរាប់ជនរងគ្រោះដោយការជួញដូរមនុស្ស ដែល មានទីតាំងក្នុងខេត្ដបន្ទាយមានជ័យ។ ភាគីកម្ពុជាបញ្ជាក់ថា នឹងជំរុញឱ្យមានអនុស្សារណៈយោគយល់ស្ដីពីការ បង្កើតមជ្ឈមណ្ឌលសំចតសំរាប់ជនរងគ្រោះនេះ ហើយសង្ឃឹមថានឹងមានការចុះហត្ថលេខានាពេលឆាប់ៗនេះ ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ បានអញ្ជើញត្រឡប់មកដល់មាតុប្រទេស វិញ ប្រកបដោយសុវត្ថិភាព ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>