-កម្ពុជា-ថៃ ចាត់វិធានការទប់ស្កាត់ ពលរដ្ឋឆ្លងដែនកាប់ឈើខុសច្បាប់
ភ្នំពេញៈ កម្ពុជា-ថៃ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ទាំងអស់កំណត់ទីតាំងបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ដើម្បី បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដឹកទំនិញទៅវិញទៅមក។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ថៃ លើកទី៨។
យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ថៃ លើកទី៨ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា កិច្ចប្រជុំបានសម្រេចឯកភាភឲ្យអាជ្ញាធរពាក់ព័ន្ឋកំណត់ ទីតាំងជាក់ស្ដែង នៃចំណុចឆ្លងកាត់ច្រកព្រំដែនអន្ដរជាតិថ្មីស្ទឹងបត់ឲ្យបានឆាប់ ដើម្បីប្រជាពលរដ្ឋដឹកជញ្ជូនទំនិញ ឆ្លងកាត់ ដោយទុកច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ភ្ញៀវទេសចរធ្វើដំណើរ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីថៃត្រៀមជួសជុលកែលំអស្ពានដែករថភ្លើងឆ្លងកាត់ព្រំដែនប៉ោយប៉ែត-អារញ្ញប្រា ថេត តាមសំណើររបស់កម្ពុជា។ ភាគីទាំង២ស្នើឱ្យអាជ្ញាធរពាក់ព័ន្ឋ នៃប្រទេសទាំងពីរពន្លឿន ធ្វើកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវដែកឱ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ ប្រជាជនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារកិច្ចសហប្រតិបត្ដិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាងរបស់ថៃ ក៏បានត្រៀមធ្វើការសិក្សាលទ្ឋភាព និង គូរប្លង់លំអិតសាងសង់អគារការិយាល័យច្រកអន្ដរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ពីគល់ស្ពានស្ទឹងបត់ មកផ្លូវជាតិលេខ ៥ខាងកម្ពុជា ហើយភាគីថៃ នឹងពិចារណាលទ្ឋភាពសាងសង់ស្ពានឆ្លងកាត់ស្ទឹងបត់តាមសំណើររបស់កម្ពុជាផង ដែរ។
ជាមួយគ្នានេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងរបស់ថៃ នឹងពិចារណាធ្វើការ សិក្សាលទ្ឋភាព និងគូរប្លង់កែលំអផ្លូវលេខ៤៨របស់កម្ពុជា ឲ្យស្របតាមកម្រិតមាត្រដ្ឋានផ្លូវហាយវេអាស៊ាន ដើម្បី ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។
លទ្ធផលនៃកិច្ចប្រជុំក៏បានសម្រេចឲ្យភាគីទាំងពីរ ពិភាក្សាអំពីវិធានការទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងឧប្ប ទ្ទវហេតុនានា ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្សនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយភាគីទាំង ពីរឯកភាពបង្កើតឱ្យមានបណ្ដាញទំនាក់ទំនង ផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ឋ នៃប្រទេស ទាំងពីរ។ ភាគីទាំងពីរឯកភាពគ្នាឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការផ្ទេរអ្នកទោស ដោយអនុវត្ដទៅតាមកិច្ច ព្រមព្រៀងផ្ទេរអ្នកទោសរវាងប្រទេសទាំងពីរ៕