សេចក្តីជូនដំណឹង
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលសូមធ្វើការ ប្រកាសបដិសេធថា មជ្ឈមណ្ឌលព័ត៌មាន យើងខ្ញុំ មិនមាន បុគ្គលិក ឈ្មោះ មុំស្រី ភេទប្រុស ប្រចាំការនៅ ខេត្តបន្ទាយមានជ័យ នោះទេ ។ បច្ចុប្បន្នមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មានភ្នាក់ងារដែលត្រូវបាន តែងតាំងនិង ទទួលស្គាល់តែម្នាក់ប៉ុណ្ណោះ ប្រចាំការនិង យកព័ត៌មាន ជាអចិន្ទ្រៃយ៍ នៅក្នុងខេត្តបន្ទាយមានជ័យ គឺឈ្មោះ ប៊ុន សំណាង ។
សូមបញ្ជាក់ថានៅពេលថ្មីៗនេះ មានជនម្នាក់ដែលអះអាងថាខ្លួនឈ្មោះ មុំស្រី ភេទប្រុស ជាភ្នាក់ងារ ដើមអម្ពិលនៅខេត្តបន្ទាយមានជ័យ ហើយឈ្មោះខាងលើនេះ បានប្រើប្រាស់ឈ្មោះ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលទៅធ្វើសកម្មភាព ពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន ទៀតផង ។
ដូច្នេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមជំរាបជូនអាជ្ញាធរ មានសមត្ថកិច្ចរួមទាំង សាធារណជន ថាឈ្មោះ មុំស្រី មិនមែនជាភ្នាក់ងារ ដើមអម្ពិលនោះទេ ។ ហើយបើឈ្មោះ នេះនៅតែយក ឈ្មោះមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទៅប្រើទៀតមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នឹងចាត់វិធានការ តាមផ្លូវច្បាប់ ៕ សូមអរគុណ្..!