Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មធិការជាតិ សុវត្ថិភាព ចរាចរណ៍សរសើរ ពលរដ្ឋគោរព និងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក

$
0
0

ភ្នំពេញ ៖ គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានកោត សរសើរដល់ប្រជាពលរដ្ឋ ក្នុងការគោរពនិងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងពេលធ្វើចរាចរណ៍ លើទ្រូង ផ្លូវ ក៏ដូចជាការបំពេញ បែបបទផ្សេងៗតាម លក្ខខណ្ឌដែលច្បាប់បានតម្រូវ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ មករា នេះបានឲ្យដឹងថា  "រាជរដ្ឋាភិបាលសម្រេច ទទួលការកាន់ កាប់ជាក់ស្ដែងនូវយានយន្ដគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកំពុងមានដោយមិន តម្រូវឲ្យមានការបញ្ជាក់ពី ម្ចាស់ដើមឡើយ”។

ជាមួយគ្នានោះប្រតិបត្តិការ ត្រួតពិនិត្យរបស់នគរបាល ចរាចរណ៍ផ្លូវគោកកន្លងមក ក៏មិនទាន់ បានធ្វើការ ត្រួតពិនិត្យ និងពិន័យផងដែរ ទាក់ទងដល់លិខិតស្នាម ដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ដ វិញ្ញា បនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន។

គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានក្រើនរំលឹក ដល់សាធារណជនថា ចាប់ពីថ្ងៃទី១៥ មីនា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាម។

គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវជាថ្មីឲ្យសាធារណជន រូតរះទៅបំពេញ បែបបទផ្សេងៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូនគ្រប់រាជធានី ខេត្តឲ្យបានទាន់ពេលវេលា តាមលក្ខខណ្ឌ បើកបរយានយន្ដ ការត្រួតពិនិត្យលក្ខណៈបច្ចេទេសយានយន្ដ និងការធ្វើលិខិតអនុញ្ញាតអាជីវកម្ម ដឹកជញ្ជូនជាដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles